(ភ្នំពេញ)៖ តារាសម្ដែង និងតារាហ្វេសប៊ុក អ្នកនាង អ៊ាន សៀវម៉ី ​បានធ្វើសប្បុរសធម៌ ចែកអង្ករ ថវិកា និង​គ្រឿងឧបភោគបរិភោគលក្ខណៈទ្រង់ទ្រាយធំ ជូនដល់ប្រជាពលរដ្ឋជាង៩០គ្រួសារ នៅខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ។ ​តារាហ្វេសប៊ុកល្បីល្បាញអ្នកនាង អ៊ាន សៀវម៉ី ដែលត្រូវគេស្គាល់ថា គឺជាម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi ត្រូវបានគេសរសើរពីទឹកចិត្តសប្បុរសធម៌ របស់អ្នកនាងយ៉ាងខ្លាំង ដោយសារតែការប្រគល់អំណោយ នៅក្នុងថ្ងៃនោះ គឺជាទ្រង់ទ្រាយធំ ហើយចំណាយអស់ច្រើន និងនៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩។

នៅក្នុងថ្ងៃ​នោះ ​មានទិដ្ឋភាពចែកអំណោយរបស់អ្នកលក់អនឡាញ Siv Mey Online Shop ​នៅលើទឹកដីខេត្តព្រៃវែង ​មហាជនពិតជាមានអារម្មណ៍រំភើប ដោយសារតែអ្នកនាងមិនមានការ​រៃអង្គាសថវិកា ពីសប្បុរសជនណាណាទាំងអស់ តែអាចធ្វើទានជូនដល់បងប្អូនដែលមានជីវភាពខ្វះខាត រហូតដល់ជាង៩០គ្រួសារ ខណៈដែលអ្នកទទួលជំនួយ នៅក្រៅសង្វៀនផ្សេងទៀត ក៏មានមិនតិច។

មានការបញ្ជាក់ថា មិនមែនជាលើកទី១នោះទេ ដែលអ្នកនាងបានធ្វើសកម្មភាពជាទ្រង់ទ្រាយធំបែបនេះ ដែលនេះគឺជាកាយវិការនៃអំពើល្អគួរឲ្យសរសើរ របស់ម្ចាស់ផលិតផលអនឡាញល្បីឈ្មោះរូបនេះ។ អ្នកនាង​ អ៊ាន សៀវម៉ី​ ក៏ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ផងដែរ នៅពេលអ្នកនាងបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ថា​ បានធ្វើសកម្មភាពអំពើល្អនេះ ច្រើនលើកមកហើយ។

សូមបញ្ជាក់បន្ថែមថា ជាមួយនឹងការចែកអំណោយយ៉ាងច្រើនសន្ធឹកនេះ ធ្វើឲ្យម្នាក់ៗមានការស្រឡាំងកាំង​ ដោយសារតែគេសង្កេតឃើញឈុតអលង្ការ ដែលអ្នកនាងបានពាក់នឹងជាប់ខ្លួន គឺត្រូវបានហាងពេជ្រមួយបង្ហើបថា មានតម្លៃរហូតដល់ជាង៦៣ម៉ឺនដុល្លារឯណោះ ខណៈដែលអ្នកនាង ​ក៏ត្រូវគេកត់សម្គាល់ថា ជាអ្នកលក់អនឡាញដែលលេងឈុតពេជ្រ ស្ទើរមិនជាន់ម៉ូតគ្នា ក្នុងពេលចេញ​ធ្វើសកម្មភាពសប្បុរសធម៌ម្ដងៗ។ នេះគ្រាន់តែជាតម្លៃមួយឈុត ដែលអ្នកនាងបានគ្រងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈុតខ្សែកពេជ្រ នាឡិកាពេជ្រ និង​ឈុតអលង្ការផ្សេងទៀត ក៏មានតម្លៃមិនអន់នោះដែរ៕