(ម៉ាឌ្រីដ)៖ ក្រុមលំដាប់ខ្លាំងរបស់លីគអេស្ប៉ាញ LaLiga ក្លិប Atletico Madrid ទិញបានខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ គឺកីឡាករ Luis Forcen មកពីក្រុម Real Zaragoza ខណៈក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Diego Simeone ជួបការលំបាកនៅពេលក្រុមខ្សែប្រយុទ្ធជើងចាស់មួយចំនួនប្រជែងគ្នានៅជម្រើស ១១នាក់ដំបូង។

អ្នកចាត់ការទូទៅលោក Diego Simeone លើកឡើងថា ខ្សែប្រយុទ្ធមួយចំនួនបានកំពុងតែឡើងមានដូចជា Alvaro Morata, Diego Costa, Joao Felix, Angel Correa ស្ថិតក្នុងខ្សែបន្ទាត់ជម្រើសដំបូង ដែលនេះជាបញ្ហាដែលអ្នកចាត់ការទូទៅ Atletico ជួបក្នុងរដូវកាល ២០១៩-២០២០ នេះ ដោយក្លិបនឹងចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធចំណូលថ្មីខាងលើនេះក្នុងទីផ្សារដោះដូររដូវក្តៅនេះ។

Luis Forcen ជាយុវជនថ្នាលនៃក្រុមជម្រើសជាតិអេស្ប៉ាញ U19 បានយល់ព្រមចុះកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយ Atletico ដែលរូបគេទើបតែឡើងមកកាន់ឈុតធំដែលជ្រើសចេញពីឈុតយុវជន Real Zaragoza។ រូបគេនឹងផុតកិច្ចសន្យានៅខែមិថុនា ជាមួយក្រុមលេងនៅលីគលំដាប់ទី២ នោះ៕