(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal របស់លីគកំពូលអង់គ្លេស Premier League នឹងត្រូវតែលក់ចេញកីឡាករយ៉ាងតិច ៦នាក់ដើម្បីយកប្រាក់ចំណូលទៅសងលុយដែលជំពាក់ក្រុម Lille របស់បារាំង ដែលបានទិញខ្សែបម្រើស្លាប Nicolas Pepe កាលពីរដូវក្តៅមុន។

Arsenal មិនទាន់បង់ប្រាក់ដែលនៅសល់គ្រប់តម្លៃដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមបារាំង Lille ជុំវិញការផ្ទេរយកកីឡាករស្បែកខ្មៅ Nicolas Pepe មកកាន់ទីលាន Emirates កាលពីរដូវកាលមុន ដែលមានតម្លៃប្រមាណ ៧២លានផោន ខណៈប្រធានក្លិប Arsenal បានលើកឡើងថា សម្រាប់ការផ្ទេរនៅរដូវក្តៅនេះ មិនមែនជាអាទិភាពរបស់ក្លិបនោះទេ។

ខ្សែបម្រើស្លាប Pepe វ័យ ២៤ឆ្នាំ សញ្ជាតិកូតឌីវ័រ បានផ្ទេរមកកាន់ទឺកដី Emirates កាលពីរដូវកាលមុន ដែលបច្ចុប្បន្នលេងបាន ២៤ប្រកួត រកបាន ៤គ្រាប់។ បញ្ហាខាងលើត្រូវបានប្រភពដដែលបន្តថា មានខ្សែប្រយុទ្ធសំខាន់ ៣រូប Pierre-Emerick Aubameyang, Alexandre និង Mesut Ozil ដែលជាតម្រុយត្រូវធ្វើការផ្លាស់ប្តូរមុនគេ៕