(បរទេស)៖ ទីតាំងហាងនំខេកមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ បានបង្កើតរូបរាងនំទាក់ទងទៅនឹងជម្ងឺវីរុសកូរ៉ូណា ក្រោយទទួលបានការបំផុសគំនិតដោយផ្ទាល់ចេញពីព្រឹត្តិការណ៍ ដែលបានកើតឡើងជាក់ស្ដែងកន្លងទៅនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។
នំជាច្រើនមានរូបរាងលក្ខណៈជាតួអង្គគំនូរជីវចល ដោយមានការតុបតែង ដូចជាឲ្យមានការពាក់ម៉ាស ព្រមទាំងលម្អធ្វើរូបរាងដូចទៅនឹងផលិតផលអនាម័យផ្សេងៗទៀត។
ម្ចាស់ហាងនំខេក លោកម៉ូហាំម ក៏សង្ឃឹមថា អតិថិជនរបស់លោកនឹងពេញចិត្តនូវគំនិតមួយនេះ ព្រមទាំងរីករាយជាមួយរសជាតិដ៏ផ្អែមឆ្ងាញ់ លើសពីនេះទៅទៀតនឹងអាចឲ្យពួកគេមានឱកាសស្វែងយល់ ចំណេះដឹងបន្ថែមទាក់ទងទៅនឹងវីរុសជម្ងឺប្រភេទនេះ៕