(សេអ៊ូល)៖ ជាការកត់សម្គាល់ចម្រៀងថ្មី របស់តារាពហុជំនាញ IU ដែលសហការណ៍ច្រៀងជាមួយ Suga សមាជិក BTS ត្រូវបានបញ្ចេញជាផ្លូវការ នៅថ្ងៃទី០៦ ខែឧសភា កន្លងទៅ។ បញ្ចេញទើបតែបាន២ថ្ងៃ ចម្រៀងមួយនេះ មានមហាជនជាច្រើនគាំទ្រ រហូតទទួលបានចំណាត់ថ្នាក់អ្នកចូលស្តាប់ច្រើនជាងគេ ក្នុងចំណោមចម្រៀងក្នុងស្រុក។

បទថ្មីចំណងជើងថា «Eight» របស់ IU និង Suga ទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ គឺដោយសារតែអ្នកគាំទ្រទស្សនា MV និង ស្តាប់អត្ថន័យចម្រៀងហើយ មានខ្លឹមសាររំលឹកដល់មិត្តរបស់ IU គឺ Sulli ដែលបានបាត់បង់ជីវិត ដែលចំណុចនេះធ្វើឲ្យ អ្នកដែលស្តាប់ហើយទប់ទឹកភ្នែកមិនជាប់តែម្តង។

បើតាមមតិរបស់អ្នកលេងបណ្តាញសង្គម​បាន​លើក​ឡើង​ថា​ ក្មេង​ស្រី​ដែល​ស្លៀក​រ៉ូប​សក្នុង​ MV នោះ​តំណាង​ឲ្យ​ Sulli ដែលបានស្លាប់ទៅហើយនោះ និងចំណងជើងចម្រៀង «Eight» បកថា លេខ «៨» តំណាង​ឲ្យ​ចំនួន​ ៨ ដែល​ IU និង​ Sulli រាប់អាន​គ្នា​ជា​មិត្តល្អ។

​IU បានតែង​ខ្លួនប្លែក​តាម​ស្ទីល​របស់​ Sulli បូក​រួម​នឹង​រូបភាព​ផ្សេង​ទៀត​ក្នុង​ MV បានធ្វើឲ្យអ្នកគាំទ្រ​សន្និដ្ឋាន​ដោយ​មិន​ស្ទាក់ស្ទើរ​ថា​បទ​នេះ​ គឺ​សម្រាប់ឧទ្ធិលដល់​ Sulli ៕