(បរទេស)៖ ក្រុមជនជាតិភាគតិចមានដើមកំណើតមកពី ៩ប្រទេសផ្សេងគ្នា ដែលរស់ក្នុងតំបន់ព្រៃអាម៉ាហ្សូន កាលពីថ្ងៃពុធបានធ្វើការអំពាវនាវស្វែងរកសប្បុរសជន សម្រាប់ការបរិច្ចាកជាជំនួយដល់ប្រជាជនប្រមាណ ៣លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់ព្រៃលិចទឹកសព្វថ្ងៃនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

បច្ចុប្បន្នវីរុសដ៏កាចសាហាវនេះបានរីលរាលដាល ឆ្លងទៅកាន់មនុស្សប្រមាណជាង ២០០នាក់ ក្នុងចំណោមមនុស្សទាំងអស់ក្នុងកុលសម្ព័ន្ធ ដែលមានចំនួនសរុប ៦០០នាក់ ហើយវាថែមទាំងបានសម្លាប់មនុស្សអស់ជាង ៣០នាក់រួចមកហើយ។ សមាគម​មូលនិធិមួយដែលត្រូវបានរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល នឹងធ្វើការប្រមូលរៃអង្គាសប្រាក់ សម្រាប់ការផ្ដល់ជូនដល់ជនដែលជួបប្រទះទុកលំបាកពីវិបត្តិជម្ងឺនេះ ដែលនឹងមានការរំពឹងក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ខាងមុខនេះ ថាទឹកប្រាក់អាចនឹងកើនឡើងរហូតដល់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិចឯណោះ។ ប្រជាជនក្នុងព្រៃអាម៉ាហ្សូនទាំងអស់អាចនឹងមានហានិភ័យខ្ពស់ ក្នុងការប្រឈមមុខនឹងវិបត្តិនេះ ដោយសារកង្វះខាតធនធាន ក៏ដូចជាលទ្ធភាពសម្រាប់ការថែទាំសុខភាពអនាម័យផងដែរ៕