(ចិន)៖ នៅខេត្តឈីងហៃ ភាគពាយ័ព្យប្រទេសចិន អ្នកបុរាណវិទូបានប្រទះរកឃើញនូវផ្នូរបុរាណ ដែលត្រូវបានបន្សល់ទុកតាំងពីសម័យនគរទីបេ ក្នុងសតវត្សទី៧ និងទី៩ មកម៉្លេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

ចម្លាក់ព្រមទាំងការការតុបតែងរចនានៃវត្ថុបុរាណនេះ ប្រៀបដូចទៅនឹងស្នាដៃរបស់មនុស្សជំនាន់ដើម ដែលមានអាយុកាលតាំងពី ១០០០ឆ្នាំមុន ដែលវាជាផ្ទាំងគំនូររូបភាពឆ្លុះបញ្ចាំងពីឥទ្ធិពលរាជវង្សថាំង ព្រមទាំងវប្បធម៌ពនេចរដែលមានប្រភពមកពីខ្ពង់រាបឈីងហាយ នាកាលសម័យយូរលង់ណាស់មកហើយ។ហើយផ្ទាំងគំនូរបុរាណទាំងនេះជាប់ឈ្មោះទីតាំងដ៏កម្រមួយ ក្នុងចំណោមទីទាំង ១០ផ្សេងទៀត របស់ប្រទេសចិន៕