(ម៉ាឌ្រីដ)៖ លោកអ្នកចាត់ទូទៅនៃក្លិប Leganes បានបង្ហើបថា ព្រឹត្តិការណ៍បាល់ទាត់ LaLiga ទៅតាមគម្រោងអាចចាប់ផ្តើមប្រកួតវិញចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ ពោលគឺនៅក្រោយពេលលីគអាល្លឹម៉ង់ Bundesliga ដែលចាប់ផ្តើមថ្ងៃទី១៦ ខែឧសភា។

ថ្មីៗនេះដែរ កីឡាករនៃក្លិបទាំងឡាយក៏បានវិលចូលទីលានហ្វឹកហាត់វិញដែរ តែមានការពិនិត្យរក COVID-19 មុនចូលទីលានផងដែរទាំងកីឡាករ និងមន្រ្តីនៃក្លិបនីមួយៗ។

លោក Aguirre បានថ្លែងប្រាប់ Marca ថា «ពេលនេះយើងដឹងថ្ងៃវិលវិញនៃ LaLiga ហើយនៅថ្ងៃទី២០ ខែឧសភា និងបញ្ចប់ទៅវិញក្នុងរយៈពេលតែ ៥សប្តាហ៍ប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ដើម្បីកុំឲ្យប៉ះពាល់ ដល់រដូវកាលក្រោយ»

លោកបានបញ្ជាក់ថា ការប្រកួតក្នុងរយៈពេលខ្លីខាងលើនេះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍-អាទិត្យ-ពុធ និងថ្ងៃព្រហស្បតិ៍ សម្រាប់ ១១ប្រកួតនៅ LaLiga រដូវកាលឆ្នាំ២០១៩-២០២០ ដែលនៅសល់នោះ។

គួរបញ្ជាក់ផងថា ប្រសិនបើគ្រប់ទាំងអស់ចេញហ្វឹកហាត់ក្នុងសប្តាហ៍ ពួកគេនឹងសល់រយៈពេល ៦សប្តាហ៍រហូតដល់ថ្ងៃប្រកួតនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២២០ ដើម្បីលេង ២ដងក្នុង ១សប្តាហ៍ ដើម្បីទាន់ពេលក្នុងរយៈពេលជាង ២ខែនៅថ្ងៃទី២៦ ខែកក្កដាខាងមុខ៕