(សេអ៊ូល)៖ ទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ ដ៏ពេញនិយមរបស់ផលិតកម្ម SM គឺ SMTOWN ត្រូវបានបិទទ្វារបណ្តោះអាសន្ននៅចុងសប្តាហ៍នេះ ដោយសារតែមានសត្វកន្លាតមួយក្បាល។ នេះបើតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

ជាក់ស្តែង នៅថ្ងៃទី០៨ ខែឧសភានេះ​ ផលិតកម្មដ៏ល្បីមួយនៅកូរ៉េ SM Entertainment បានចេញសេចក្តីប្រកាសថា អគារ SMTOWN នឹងបិទជាបណ្តោះអាសន្ន ប៉ុន្តែក្នុងនោះមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។ ដោយគ្រាន់តែបញ្ជាក់ថា ការបិទនេះ ដោយសារតែក្រុមហ៊ុនមានការត្រួតពិនិត្យកិច្ចការងារផ្ទៃក្នុងបន្ទាន់។

ស្របពេលដែលអគារ SMTOWN បានបិទដោយមិនដឹងពីមូលហេតុច្បាស់លាស់បែបនេះ អ្នកលេងបណ្តាញសង្គមបានលើកឡើងពីរឿងមួយ ដែលនាំឲ្យមានបញ្ហានៃការបិទទ្វារ។ នៅនាទី 3:47 នៃវីដេអូរបស់ NCT គេបានឃើញសត្វកន្លាតមួយក្បាលនៅក្រោមកន្លែងដែល Yuta អង្គុយ។ នេះជាមូលហេតុទី១ ដែលអ្នកគាំទ្រសន្និដ្ឋានថា ផលិតកម្ម SM អាចឈានដល់បិទអគារ៕