(ចិន)៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ទីក្រុងអុីចិន នៅប្រទេសចិន រលកធំៗ ដែលបណ្តាលមកពីខ្យល់បក់ខ្លាំង និងទឹកភ្លៀងថ្មីៗនេះ បានវាយប្រហារឆ្នេរសមុទ្រនៅភាគខាងកើតទីក្រុងឈីងតាវ ប្រទេសចិន កាលពីថ្ងៃសុក្រ។ ផ្នែកខ្លះនៃផ្លូវម៉ាកាវត្រូវបានលិចទឹក ហើយរថយន្តត្រូវបានជន់លិច។ ប៉ូលីសបានចេញសេចក្តីព្រមាន ហើយផ្លូវត្រូវបានបិទជាបណ្តោះអាសន្ន។ នេះបើតាមការផ្សាយដោយ CGTN ។ តែហេតុការណ៍នេះមិនបណ្តាលអោយខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាជនឡើយ៕