(ថៃ)៖ ជំនួយមនុស្សធម៌ពីគ្រប់ទិសទីត្រូវបានរៀបចំឡើង សម្រាប់តំបន់ជំរុំសត្វដំរីនៅក្នុងប្រទេសថៃ ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចត្រូវបានធ្លាក់ចុះ នាកំឡុងការរុករាតត្បាតនៃវីរុសកូរ៉ូណា។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។

ទីតាំងមជ្ឈមណ្ឌលសត្វដំរីប្រមាណជាង ៨៥កន្លែង នៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងនៃប្រទេសថៃ ត្រូវទទួលបន្ទុកមើលថែរក្សាពពួកសត្វដំរី ដោយពុំអាចទទួលបានប្រាក់ចំណូល បន្ទាប់ពីទីតាំងជំរុំត្រូវបិទជាបណ្តោះអាសន្ន ពីការរីករាលដាលនៃជម្ងឺវីរុសកូវីដ១៩នេះ។

វីរុសជម្ងឺដ៏កាចសាហាវនេះបានបន្សល់ទុកឲ្យមនុស្សរាប់លាននាក់នៅក្នុងប្រទេសថៃ ត្រូវទទួលរងគ្រោះដោយគ្មានការងារធ្វើ បូករួមជាមួយនឹងសត្វដំរីដែលជាពពួកសត្វពាហនៈមួយប្រភេទ ត្រូវរស់នៅចិញ្ចឹមជីវិតពឹងផ្អែកទៅលើវិស័យទេសចរណ៍៕