(សេអ៊ូល)៖ អស់រយៈពេល៥ឆ្នាំមកហើយ ដែលផលិតកម្មដ៏ធំមួយនៅកូរ៉េ YG Entertainment មិនបានបញ្ចេញក្រុមចម្រៀងបុរសថ្មី។ យ៉ាងណាមិញ ពេលនេះផលិតកម្មបានប្រកាសថា នឹងបញ្ចេញក្រុមចម្រៀងបុរសថ្មី ដែលជាក្រុមកូនពៅក្នុងផលិតកម្ម មានឈ្មោះថាក្រុម «TREASURE» ដែលមានសមាជិក១២នាក់។
អាចជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ របស់អ្នកតាមដានវិស័យ K-POP ដោយនៅថ្ងៃទី១២ ខែឧសភានេះ ស្រាប់តែមានការប្រកាសថា ក្រុមចម្រៀងបុរសថ្មី TREASURE នឹងបញ្ចេញនៅរដូវក្តៅឆាប់ៗខាងមុខនេះ ពោលនៅអំឡុងខែកក្កដា។
គួរជម្រាបថា ក្រុមចម្រៀងបុរសនេះ ត្រូវបានបង្កើតឡើងដោយផលិតកម្ម GY តាមរយៈកម្មវិធី «YG Treasure Box» កាលពីឆ្នាំមុន។ ក្រុមនេះមានសមាជិកចំនួន១២នាក់ក្នុងនោះរួមមាន៖ Hyunsuk, Jihoon, Yoshi, Junkyu, Mashiho, Jaehyuk, Asahi, Bang Ye Dam, Doyoung, Haruto, Jeongwoo, និង Junghwan៕