(ក្រុងរ៉ូម)៖ កីឡាករ Sebastian Vettel នឹងចាកចេញពីក្រុមប្រណាំង Ferrari របស់ប្រទេសអ៊ីតាលី នៅបំណាច់រដូវកាលនេះឆ្នាំ២០២០ បន្ទាប់ពីខ្វែងគំនិតគ្នាក្នុងការបន្តកិច្ចសន្យាថ្មី។
បុរសវ័យ ៣២ឆ្នាំសញ្ជាតិអាល្លឺម៉ង់ Vettel ត្រូវបានផ្សាភ្ជាប់ទៅបើកបរឲ្យក្រុម McLaren ដែលជាគូប្រជែងរបស់ Ferrari ផងដែរនៃការប្រណាំងលំដាប់ពិភពលោក Formula 1 ដែលរូបគេធ្លាប់ឈ្នះ F1 ចំនួន ៤សម័យផងដែរជាមួយ ក្រុមហ៊ុន Red Bull នៅអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៣។
កៅអីរបស់ Vettel នឹងត្រូវជំនួសដោយកីឡាករអេស្ប៉ាញ Carlos Sainz ដែលកំពុងបើកបរឲ្យក្រុម McLaren គ្រាដែល Ferrari ក៏មានការចាប់អារម្មណ៍ទៅលើកីឡាករ Ricciardo និងកីឡាករអ៊ីតាលី Antonio Giovinazzi ដែលកំពុងបើកបរឲ្យក្រុម Alfa Romeo ផងនោះ។
Vettel បានក្លាយជាកីឡាករទី១ ក្នុងក្រុម Ferrari កាលពីឆ្នាំ២០១៥ ដែលជាឆ្នាំដំបូងរបស់គេ ក្នុងការជំនួសកន្លែង Fernando Alonso ដែលបានចាកចេញកាលពីឆ្នាំ២០១៤ និងរូបគេវីសនឹងឈ្នះពាន F1 ចំនួន ២សម័យកាលជាប់គ្នា កាលឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្រោយមានល្បឿននាំមុខក្រុម Mercedes តែត្រូវបានអាក់ខានវិញ ដោយសារអ្នកបើកបរ និងសមាជិក្រុមបង្កកំហុស៕