(ភ្នំពេញ)៖ តារាកូរ៉េប្រុស Jong Joon Young និង Choi Jonghoon ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណី «លួចថតវីដេអូ» និង «ការរំលោភសេពសន្ថវៈ»។ យ៉ាងណាមិញ មេធាវីរបស់តារាប្រុសទាំងពីរ បានប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចរបស់តុលាការ ហើយពេលនេះលទ្ធផលនៃការប្តឹងជំទាស់ បានចេញមកហើយ ដោយបានបន្ធូរបន្ថយទោស ដល់តារាទាំងពីរ។ Jung Joon-Young ជាប់ពន្ធនាគារ ៦ឆ្នាំ បន្ថយមក ៥ឆ្នាំ និង Choi Jonghoon ៥ឆ្នាំ បន្ថយមក ២ឆ្នាំ និង៦ខែ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
តារាចម្រៀង និងជាតារាសម្តែងប្រុសវ័យ៣១ឆ្នាំ លោក Jung Joon-Young និងសមាជិកក្រុមចម្រៀងបុរស FT Island លោក Choi Jonghoon ត្រូវបានរកឃើញថា ប្រព្រឹត្តិអំពើខុសច្បាប់នៅក្នុងខែវិច្ឆិកា។ ពួកគេបានជាប់ពីបទ «រំលោភសេពសន្ថវៈ» ទៅលើជនរកគ្រោះពីរនាក់ផ្សេងគ្នា កាលពីអំឡុងឆ្នាំ២០១៦។
បន្ថែមពីការជាប់ទោលក្នុងបទ «រំលោភសេពសន្ថវៈ» លោក Jung Joon-Young ក៏ជាប់ទោសពីបទ «លួចថតវីដេអូ» អំឡុងពេលរួមភេទ និងចែកចាយទៅក្នុងក្រុមចចែកកំសាន្តផងដែរ៕