(ប៉ារីស)៖ យោងតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា Paris Saint-Germain ដែលក្រុមខ្លាំងក្នុងលីគកំពូលបារាំង Ligue 1 បានកំពុងតែចង់ធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍មួយរវាងខ្សែប្រយយុទ្ធ Mauro Icardi និង Julian Draxler ជាមួយក្រុមអ៊ីតាលី Inter Milan នៅទីផ្សារដោះដូរនារដូវក្តៅខាងមុខនេះ។
Mauro Icardi ដែលត្រូវកំពុងស្ថិតក្នុងលក្ខណ្ឌខ្ចីជើងពីក្រុម Inter Milan ទៅកាន់ក្រុម PSG ដែលក្រុមបារាំងមានភាគរយទិញផ្តាច់នោះ ក៏កំពុងតែមានការចាប់អារម្មណ៍ពីសំណាក់ក្រុម Arsenal ក្នុងការនាំយកទៅធ្វើការផ្លាស់ប្តូរជាមួយកីឡាករខ្សែប្រយុទ្ធបច្ចុប្បន្ន Aubameyang ខណៈកីឡាករ Julian Draxler បានក្លាយជាគោលដៅរបស់ PSG រវាងក្រុម Inter ក្នុងការផ្លាស់ប្តូរដែលអាចចំណាយប្រាក់តិចជាង ៦១.៤លានផោន ហើយក្នុងនោះ Draxler ក៏ជាអតីតគោលដៅរបស់ Arsenal ផងដែរ។
កីឡាករអាហ្សង់ទីន Icardi ត្រូវបានប្រធានក្លិប Inter លោក Javier Zanetti លើកឡើងថា រូបគេនឹងមិនអាចមានអនាគតបន្តនៅក្រុមអ៊ីតាលីរហូតដល់ចុងបញ្ចប់កិច្ចសន្យានាឆ្នាំ២០២១ នោះទេ ខណៈក្នុងរយៈពេលខ្ចីជើងនៅទឹកដី PSG កីឡាករខ្សែប្រយុទ្ធ Icardi បានបង្ហាញខ្លួន ៣១ប្រកួត រកបាន ២០គ្រាប់ច្រើនជាង Draxler ដែលលេងបានតែ ១៩ប្រកួតក្នុងរដូវកាល ២០១៩-២០២០ នេះ៕