(បរទេស)៖ ខ្យល់កួចយ៉ាងខ្លាំងបានបក់បោកទៅលើរថយន្តដឹកទំនិញមួយគ្រឿង ខណៈកំពុងចតនៅចំណតមួយកន្លែងក្នុងទីក្រុងយិនឈួន តំបន់ស្វយ័តនីងស៊ាហួយ ភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះបើតាមការផ្សាយព័ត៌មានរបស់ CGTN៕

វីដេអូ CGTN បង្ហាញពីទិដ្ឋភាពដែលឡានដឹកទំនិញបានហោះឡើងតាមកម្លាំងខ្យល់គួច និងបង្វិល ៣៦០ដឺក្រេ មុនពេលរុញទៅលើកំរាលថ្ម។ ជាសំណាងល្អអ្នកបើកបរ និងអ្នកដំណើរគ្រាន់តែរងរបួសធ្ងន់ និងស្រាល ខណៈដែលពួកគេទាំងពីរនាក់បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព៕