(បរទេស)៖ ក្រុមអ្នកគាំទ្រ BLACKPINK បានជួលឡានដឹកទំនិញ ដែលភ្ជាប់ជាមួយផ្ទាំង LED ជាលើកទី២ ដើម្បីទាមទារការផ្សព្វផ្សាយដ៏យុត្តិធម៌មួយ សម្រាប់ក្រុមចម្រៀងស្រី BLACKPINK នៅពីមុខអគារថ្មីរបស់ផលិតកម្ម YG។

ជាការពិត ក្រុមអ្នកគាំទ្រ BLACKPINK ដែលមានឈ្មោះថា «BLACKPINK’s DC Gallery» បានរៀបចំឡានដឹកទំនិញ ដែលមានភ្ជាប់ជាមួយផ្ទាំង LED ចាក់បទចម្រៀង «Kill This Love» មានសំឡេង ឮខ្លាំងៗបើកចុះឡើងៗ នៅពីអគារផលិតកម្ម YG និង The Black Label ដើម្បីទាមទារការសន្យាពីមុន និងការ Promote ដោយស្មើរភាព ទៅឲ្យក្រុម BLACKPINK ។ ហើយឡានដឹងទំនិញខាងលើនឹងដំណើរការរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ការទាមទាររបស់ក្រុមអ្នកគាំទ្រ BLACKPINK គឺមានទាំងអស់ ១២ចំណុច រួមមាន៖

១. ការវិលត្រឡប់មកចំនួន ២ដងក្នុង១ឆ្នាំ
២. ក្នុងអាល់ប៊ុមធំ មានចម្រៀងយ៉ាងហោចណាស់ ០៦បទ
៣. បញ្ចេញ គម្រោង Solo របស់សមាជិកដែលនៅសល់ ( Rosé, Lisa, Jisoo )
៤. ប្រើប្រាស់ Channel YouTube ផ្លូវការរបស់ BLACKPINK ដែលមានចំនួន Subscribers ជាង ៣៥លាននាក់
៥. កុំឲ្យមានការបែងចែកពេលវេលា មានសកម្មភាព/ការសម្រាក , បញ្ចេញមាតិការជាប់ជានិច្ច
៦. ឲ្យ BLACKPINK បង្ហាញខ្លួន នៅក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗ ដូចជា កម្មវិធី តន្រ្តី, វិទ្យុ, ពានរង្វាន់ ជាពិសេសកម្មវិធី ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ
៧. ប្រើប្រាស់គណនី Twitter ផ្លូវការរបស់ BLACKPINK
៨. ប្រើប្រាស់កម្មវិធី Live ដូចជា៖ VLive, Instagram Live ។ល។
៩. រៀបចំពេលវេលា សម្រាប់ការត្រៀមកម្ម៉ង់ អាល់ប៊ុមថ្មី
១០. រៀបចំពេលវេលាបញ្ចេញ digital album ឲ្យដូចគ្នានឹងពេលវេលាបញ្ចេញ physical album
១១. បញ្ចេញចម្រៀងថ្មីឲ្យចំថ្ងៃសុក្រ ម៉ោង៦ល្ងាច (ម៉ោងនៅកូរ៉េខាងត្បូង)
១២. បញ្ចេញសកម្មភាពផ្លូវច្បាប់ ប្រឆាំងនឹងអ្នក Comment អាក្រក់ ក្នុងន័យព្យាបាទ។

សូមជម្រាបថា អំឡុងពេលនៃការទាមទារលើកទី១ នៅខែធ្នូ ឆ្នាំ២០១៩ ផលិតកម្ម YG បានទទួលស្គាល់ពីការព្រួយបារម្ភរបស់អ្នកគាំទ្រ ចំពោះ BLACKPINK ហើយសន្យាថានឹងដោះស្រាយបញ្ហានេះ។ តែទោះជាយ៉ាងណា អស់រយៈពេល៦ខែហើយ ដែល BLACKPINK នៅមិនទទួលបានកាលបរិច្ឆេទ ត្រឡប់មកវិញនៅឡើយនោះទេ។ អ្នកគាំទ្រ BLACKPINK បានបង្ហាញការមិនពេញចិត្តជាខ្លាំង ដែល BLACKPINK បានប្រឡូកចូលវិស័យ K-pop ជិត៥ឆ្នាំហើយ នៅតែមិនទាន់មាន Full album ទៀត។

ថ្មីៗនេះ BLACKPINK ត្រូវបានគេរាយការណ៍ថា នឹងត្រឡប់មកវិញជាមួយ អាល់ប៊ុមធំជាលើកដំបូង នៅថ្ងៃទី១២ ខែមិថុនា ខាងមុខ តែព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ផ្លូវពី ផលិតកម្ម YG នៅឡើយនោះទេ៕