(ឡុងដ៍)៖ ក្រុមអ្នកគាំទ្រអង់គ្លេស កំពុងប្រឈមទៅនឹងអត់បានមើលបាល់ទាត់ រហូតដល់យុទ្ធនាការជើងឯកអឺរ៉ុប UEFA Euro 2021 ចាប់ផ្តើម។

តែយ៉ាងណា នេះគឺស្ថិតក្នុងគម្រោងនៅឡើយសម្រាប់ប្រជាជនអង់គ្លេស ដែលអាចនឹងខកខានក្រុមតោកំណាចអង់គ្លេស ទស្សនាផ្ទាល់ក្រុមរបស់ពួកគេ តែអាចទស្សនាការផ្ទាល់នៅលើទូរទស្សន៍តាមគេហដ្ឋានបានក្នុងជំនួបមិត្តភាពអន្តរជាតិ ក៏ដូចជាប្រកួតជម្រុះ FIFA World Cup 2022 ជាដើម។

តាមរយៈសារព័ត៌មាន Sportsmail បានចេញផ្សាយថា ក្រុមជម្រើសជាតិអង់គ្លេសនឹងមានកម្មវិធីប្រកួតឡើងវិញនៅខែធ្នូ ឆ្នាំ២០២០ ដោយប្រកួតបិទទ្វារ ដើម្បីបញ្ចៀសជំងឺដែលពុំទាន់មានថ្នាំព្យាបាល COVID-19 ហើយអាចអូសបន្លាយលេងដោយគ្មានអ្នកទស្សនាផ្ទាល់រហូតដល់ ១២ខែឯណោះ នេះមានន័យថា ក្រុមរបស់លោក Gareth Southgate នឹងបន្តលេងបិទទ្វាររហូតដល់ Euro 2021៕