(តូក្យូ)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានត្រៀមចំណាយទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ ក្នុងការប្រគល់ជួនគណៈកម្មការព្រឹត្តិការណ៍កីឡា Tokyo Olympic Games 2020 ក្រោយពេលការប្រកួតនេះ មិនអាចធ្វើទៅរួចដោយសារជួបវិបត្តិ COVID-19 ក្នុងឆ្នាំ២០២០ នេះ។

ការផ្អាកការប្រកួតព្រឹត្តិការណ៍ Tokyo Olympic Games 2020 ដោយសារ COVID-19 បានរងផលប៉ះពាល់ជាច្រើនលើបញ្ហាហិរញ្ញវត្ថុ ដោយនៅពេលនេះក្រុមគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានត្រៀមប្រគល់ជូនទឹកប្រាក់ប្រមាណ ៦៥០លានដុល្លារ ដែលបានខកខានការប្រកួតដោយវិបត្តិខាងលើ ខណៈទឹកប្រាក់ប្រមាណ ១៥០លានដុល្លារទៀតទុកសម្រាប់ប្រគល់ជូនសហព័ន្ធកីឡាអន្តរជាតិ និងគណៈកម្មាធិការអូឡាំពិកដែលជួបបញ្ហាខាតបង់ទឹកប្រាក់។

ខណៈលោក Thomas Bach បានលើកឡើងថា ការប្រកួតត្រូវលុបចោល ឬពន្យាពេលបន្តនោះទេ ដែលបញ្ហានេះធ្លាប់បានគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ អំឡុងខែកក្កដាដល់ខែសីហា។ លោកមិនទាន់ច្បាស់ថា អាចធ្វើឡើងបានឬយ៉ាងណានោះទេ បើសិនណានៅមិនទាន់រកឃើញវ៉ាក់សាំង COVID-19 នៅមុនការប្រកួតមកដល់៕