(សេអ៊ូល)៖ យោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយថា តារាសម្តែងម្នាក់ទៀតហើយបានទទួលមរណភាពទាំងវ័យក្មេង។ តាមការចុះផ្សាយ តារាម៉ូដែល និងជាសម្តែង Park Ji Hoon បានទទួលមរណភាពក្នុងវ័យ ៣១ឆ្នាំ ដោយសារជំងឺមហារីកក្រពះ។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់តារាសម្តែង Park Ji Hoon បានផ្តល់ព័ត៌មានតាមរយៈបណ្តាញសង្គម Instagram ថា តារាម៉ូដែល និងជាតារាសម្តែងប្រុស Park Ji Hoon ដែលគ្រប់គ្នាឃើញវត្តមានក្នុងកម្មវិធី «Chicago Typewriter» របស់ទូរទស្សន៍ tvN បានទទួលមរណភាពហើយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ដោយសារមហារីកក្រពះ។
ក្រុមគ្រួសារនៃសពបានជូនដំណឹងនេះទៅកាន់អ្នកគាំទ្រ ដោយភ្ជាប់ជាមួយនឹងរូបភាពជាច្រើន អំពីមរណភាពរបស់ Park Ji Hoon។ ខណៈពិធីបុណ្យសពរបស់តារាប្រុសរូបនេះ បានរៀបចំឡើងនៅថ្ងៃទី១៥នេះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសាធារណៈ ជាពិសេសអ្នកគាំទ្រចំពោះសាររំលែកទុក្ខ និងការយកចិត្តទុកដាក់ចំពោះមរណភាពរបស់ Park Ji Hoon៕