(ចិន)៖ តំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គីរ ក្នុងប្រទេសចិន បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 5G ជាលើកដំបូង នៅក្នុងកិច្ចសមយុទ្ធសង្គ្រោះបន្ទាន់នូវហេតុការណ៍រញ្ជួយដីដែលបានកើតឡើង។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

កិច្ចសមយុទ្ធនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ដែលត្រូវជាថ្ងៃគម្រប់ខួបលើកទី១២ នៃថ្ងៃបុណ្យជាតិរបស់ប្រទេសចិន ទៅលើការការពារ និងការជួយសង្គ្រោះទប់ស្កាត់ពីគ្រោះថ្នាក់មហន្តរាយផ្សេងៗ នៅក្នុងស្រុកទេស។

យាន្តជំនិះទំនាក់ទំនងបន្ទាន់តាមបែបប្រព័ន្ធបច្ចេកវិទ្យា ៥G នេះ ត្រូវបានគេដាក់ពង្រាយពាសពេញផ្ទៃចំណុចកណ្តាល ដែលវាមានសមត្ថភាពអាចពន្យាពេល កាត់បន្ថយសំទុះបណ្តាញពី ១៥០ ទៅ ២០០មិល្លីវិនាទី សម្រាប់ការប្រើប្រាស់តាមបែបបទប្រព័ន្ធ 4G ដោយចំណាយពេលនៅសល់ត្រឹមតែ ១មិល្លីវិនាទី ទៅ ១០មិល្លីវិនាទីប៉ុណ្ណោះ៕