(ភ្នំពេញ)៖ តារាចម្រៀង ករុណា ពេជ្រ បានបន្តខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីបំពេញបំណងប្រាថ្នានៃបណ្ដាំរបស់លោកឪពុក ទោះបីជាស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកក្ដី ព្រោះលោកពិតជាចង់ធ្វើជាកូនកតញ្ញូ ខណៈបំណងទីមួយរបស់លោកឪពុក គឺលោកបានធ្វើសម្រេចរួចទៅហើយ។
ជាមួយនឹងអារម្មណ៍ មិនអាចទទួលយកបានពេលដែលខ្លួនកំពុងតែអង្គុយនៅមុខផ្នូរដែលបានសង់ទុក ពេលដែលលោកឪពុកចែកឋានទៅ តារាចម្រៀង ករុណា ពេជ្រ បាន បានរៀបរាប់យ៉ាងកំសត់តាមបណ្តាញសង្គម ហ្វេសប៊ុក។
សំណេរដែលសរសេរចេញពីអារម្មណ៍ ដែលមិនចង់ឃ្លាតទោះបីពេលវេលាមិនទាន់មកដល់ក្តី តែវាគឺជាការពិតមួយ ដែលនឹងមកដល់ជាក់ច្បាស់ជាមិនខាន។ «អ្នកខ្លះ ក៏សើចសប្បាយរីករាយនឹងទទួលយកការពិត .. ហើយក៏មានអ្នកខ្លះ ក៏ទឹកភ្នែកព្រោះ តែពិបាកនឹងទទួលយក ការពិត ..ប៉ុន្តែទីបំផុតការពិត នៅតែជា ការពិត.ទោះបីការពិតពេលនេះ ខ្ញុំមិនទាន់ព្រមទទួលយកបានក៏ដោយ ហើយក៏នៅតែមិនចង់អោយវា ក្លាយជាពិតក៏ដោយ ប៉ុន្តែវានៅតែដាស់អារម្មណ៍អោយខ្ញុំត្រៀមចិត្តត្រៀមកាយនូវអ្វីដែលនឹងកើតឡើង នាពេលខាងមុខសំរាប់រូបខ្ញុំ …»។
លោក ករុណា ពេជ្រ បានសន្ថែមថា «បណ្តាំ ៣ របស់ប៉ា កាលពីជាង ២ឆ្នាំមុន ដែលនិយាយផ្តាំកូនមុនប៉ា ដាច់សរសៃរឈាមខួរក្បាល២អាទិត្យ គឺកូនចាំមិនភ្លេច… ពេលនេះកូនធ្វើបានសំរេចមួយហើយ ដែលជាទីកន្លែងសុខសាន្តចុង ក្រោយរបស់ប៉ា កូនបានរៀបចំតាមបណ្តាំប៉ាហើយ ការកសាងមួយនេះ បើប៉ាបានដឹង បានយល់ស្តាប់បានអ្វីដែលកូនបានប្រាប់ប៉ា ប៉ាប្រាកដជារំភើប ជាក់ជាមិនខាន …កូនចង់នាំប៉ា ទៅឃើញផ្ទាល់ភ្នែកណាស់ ប៉ុន្តែចំងាយឆ្ងាយជិត ១០០km ពីភ្នំពេញ ហើយម្យ៉ាងទៀតមើលទៅខ្លាចកំលាំងប៉ាខ្សោយ ហត់ទប់មិនរួច….. ហ៊ឺ.តាមរយៈស្ថានភាព ជំងឺរបស់ប៉ា ហើយបន្ទាប់ពីការកសាងកន្លែងមួយនេះរួចមក កូននឹងសង្ឃឹមថាវានឹង បាន ចំឡងអាយុប៉ាបានយូរ ហើយនៅក្បែរកូនបន្តទៀត…អារម្មណ៍មួយនេះ ទៅដល់កន្លែងនេះ មានតែកែវភ្នែកទាំងពីរទេ ដែលយល់ពីអារម្មណ៍ខ្ញុំមួយនេះ…»។
តាមការរៀបរាប់ ករុណា ពេជ្រ បានព្យាយាមគ្រប់វិធី ដើម្បីបានសម្រេចគោល ដៅចុងក្រោយ ដែលប៉ារបស់លោកបានផ្តាំ មុនពេលដែលគាត់បានធ្លាក់ខ្លួនឈឺជំងឺ ដាច់សរសៃឈាមខួរក្បាល។
ចំណែកការស្នើសុំពីរទៀតសម្រាប់អ្នកមានគុណ តារាចម្រៀង ករុណា ពេជ្រ មិនត្រូវបានបង្ហាញឡើយ ប៉ុន្តែកូនប្រុសរូបនេះ តែងតែធ្វើបំពេញតាមតម្រូវការ និងបំណងលោកឪពុកជាបន្តបន្ទាប់៕