(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Chelsea របស់អង់គ្លេសបានដាក់តម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធ Jorginho ក្នុងរង្វង់ពី ៧០ ទៅ ៧៥លានដុល្លារ ក្រោយពេលដឹងថា ក្លិបជើងឯកអ៊ីតាលី Juventus ចង់រូបគេទៅលេងនៅអ៊ីតាលីវិញ។
Jorginho បានចុះកិច្ចសន្យានៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ២០២៣ នៅពេលអតីតអ្នកចាត់ការទូទៅតោខៀវ Chelsea លោក Maurozio Sarri នាំមកពីក្លិបពពកស Napoli ដែលលេងនៅ Serie A កាលពី ២ឆ្នាំមុន។
បច្ចុប្បន្ន សេះបង្កង់ Juventus បានកំពុងស្វែងរកកីឡាករខ្សែបម្រើថ្មី ដើម្បីយកទៅជំនួសកន្លែងរបស់កីឡាករបូស្នី Miralem Pjanic ដែលបានស្ថិតក្នុងគម្រោងលក់ចេញរបស់គ្រូបង្វឹកអ៊ីតាលី Sarri ដ្បិតក៏មានការចាប់អារម្មណ៍ពីក្លិបអេស្ប៉ាញ FC Barcelona ទៀតផង ក្នុងការជំនួសកន្លែងរបស់កីឡាករ Arthur ដូចគ្នា។ នេះបើយោងតាម Tuttosport៕