(ចិន)៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អាជ្ញាធរបុរាណវិទ្យាក្នុងតំបន់បានឲ្យជ្រាបថា ផ្នូរបុរាណប្រមាណជាង ៦០០០ ដែលមានដើមកំណើតតាំងពីសម័យកាលសឹកសង្គ្រាមមុនគ្រិស្តសករាជឆ្នាំ ៤៧៥-២២១ និងសម័យរាជវង្សមិង ឆ្នាំ ១៣៦៨-១៦៤៤ ត្រូវបានគេប្រទះរុករកឃើញនៅក្នុងរដ្ឋធានីឈីងឌូភូមិភាគនិរតីប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។
វិទ្យាស្ថានសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានិងវប្បធម៌នៃទីក្រុងឈីងឌូរដ្ឋធានីនៃខេត្តស៊ីឈួនបានឲ្យដឹងថា កេរដំណែលវត្ថុបុរាណជាច្រើនក្នុងនោះរួមមានរូបចម្លាក់ស្មូនព្រមទាំងបំណែកស្ពាន់ថ្មប៉សឺឡែននិងត្បូងជាច្រើនប្រភេទផ្សេងៗ ត្រូវបានគេប្រទះឃើញនូវចំណុចទីតាំងខាងក្នុងឧស្យានវិទ្យាសាស្ត្របច្ចេកវិទ្យាឈីងឌូឈួនស៊ីនដែលមានផ្ទៃក្រឡាសរុបចំនួន ១០,៣៤ម៉ែត្រការ៉េ។
ដំណើរការនៃគម្រោងជីករុករកនេះត្រូវបានចាប់ផ្តើមឡើងដំបូងក្នុងខែមីនាតាំងពីឆ្នាំ ២០១៥ មកម៉្លេះដែលវាដំណើរការកើតឡើងដ៏នឹកស្មានពុំដល់មួយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយមកនេះ៕