(បរទេស)៖ ទីតាំងក្លឹបហាត់ប្រាណមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដែលបានចាប់ផ្ដើមបើកដំណើរការសារជាថ្មី កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ខណៈប្រទេសកំពុងរក្សាគម្លាតរស់នៅដាច់ដោយឡែកពីគ្នា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។
ម្ចាស់ក្លឹបហាត់ប្រាណផ្ទាល់គឺលោក ឡូ អូរីឌែល បានឲ្យដឹងថា លោកពិតជាគ្មានជម្រើសបន្តទៅទៀតនោះទេ ក្រៅពីសង្កេតយកចិត្តទុកដាក់លើអនាម័យ សុវត្ថិភាព របស់អតិថិជនគ្រប់បែបយ៉ាង ដោយលោកបានបិទឧបករណ៍លំហាត់ប្រាណមួយចំនួន ព្រមទាំងកំណត់ចំនួនសមាជិកមនុស្ស មុននឹងលោកសម្រេចចិត្តបន្តដំណើរការអាជីវកម្មឡើងវិញ។ បើទោះជាយ៉ាងនេះក្ដី លោក ឡូ អូរីឌែល ក៏បានត្រូវទទួលការផាកពិន័យ ពីបទរំលោភកិច្ចបញ្ជាហាមឃាត់របស់រាជរដ្ឋាភិបាលផងដែរ។ ការផាកពិន័យមួយលើក សម្រាប់ការបំពានបញ្ហាសុខភាពផ្លូវច្បាប់ជាសាធារណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា គឺតម្រូវឲ្យបង់ជាទឹកប្រាក់ចំនួន ១.០០០ដុល្លារសហរដ្ឋអាមេរិក ឬអាចឈានដល់ការជាប់ពន្ធនាគាររយៈពេល ៩០ថ្ងៃផងដែរ៕