(ភ្នំពេញ)៖ តារា Tik Tok ស្រីចរិតប្រុស ដែលមានការគាំទ្រច្រើន គឺនាង សុខានឹង ចូលប្រឡូកក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំនឹងកំប្លែង ដែលត្រៀមនឹងចាប់ផ្សាយនាដើមខែមិថុនាខាងមុខនេះ ខណៈដែលត្រូវបានក្រុមហ៊ុនថែរក្សាសម្រស់U-WELL ជ្រើសរើសធ្វើជាតួសម្ដែង ឲ្យផលិតផលរបស់ខ្លួនដោយចាប់ដៃគូសម្ដែង ជាមួយលោក ម៉ាដូណា ។
បើយោងតាមអ្នកនាង សុវណ្ណវត្តី ជាអគ្គនាយិការងតំណាងឲ្យ ផលិតផល U-WELL បានឲ្យដឹងថា ហេតុផលដែលជ្រើសរើសតារា TikTok សុខា មកថតរឿងជាមួយ លោក ម៉ាដូណា ដោយសារតែការស្រឡាញ់ អាណិតព្រោះ សុខា ជាក្មេងកំព្រាឪពុកម្ដាយ តាំងពីនៅតូច គ្មានខោអាវស្អាតបាតស្លៀកសមរម្យ ដូចគេទើបខាងក្រុមហ៊ុនទាក់ទង តាមរយៈលោក អ៊ឹម ជីវ៉ា ដើម្បីយកតារា TikTok ខ្លួនស្រី តែមានចរិតប្រុសរូបនេះ យកមកសម្ដែង។
ជាមួយគ្នានេះ លោក អ៊ឹម ជីវ៉ា ជាផលិតករក្នុងការផលិតនូវខ្សែភាពយន្តអប់រំខ្លីនេះ ដែលតួអង្គសំខាន់គឺ លោក ម៉ាដូណា និងសុខា ក៏បានឲ្យដឹងពីផលលំបាកជាច្រើន ការជ្រើសរើសយក សុខា ដែលជាតារា TikTok មកសម្ដែងជួបផលលំបាកជាច្រើន ពោលគឺអំឡុងពេលថត ដោយសារតែនាងមិនមែនអ្នកសិល្បៈ អាជីពដូចលោក ម៉ាដូណា ហេតុដូច្នេះហើយប្លង់ខ្លះត្រូវប្រើពេលវេលាថតច្រើនដង ទម្រាំតែត្រូវ។ មួយវិញទៀត សុខា ជាមនុស្សស្រី តែមានចរិតជាប្រុស គឺពិបាកក្នុងការបត់បែនឲ្យនាងសម្ដែងជាតួចរិតស្រី ព្រោះរឿងអប់រំមួយនេះ គឺតម្រូវឲ្យនាងសម្ដែងជាតួអង្គមនុស្សស្រី។
រីឯលោក ម៉ាដូណា សម្ដែងជាតួអង្គប្រុសពេញលក្ខណៈ ប៉ុន្តែមិនថ្វីនោះទេ ដោយសារតែមានការបង្ហាត់បង្រៀនពីលោក អ៊ឹម ជីវ៉ា និងរៀមច្បងសិល្បៈ ដូចជា លោក ម៉ាដូណា ទើបធ្វើឲ្យ សុខា សម្ដែងបានចប់ចុងចប់ដើម។ ទោះជាយ៉ាងណា លោក អ៊ឹម ជីវ៉ា នៅតែមានក្ដីរំពឹងថា ភាពយន្តអប់រំខ្នាតខ្លីដែលលោកជាផលិតករ និងជាអ្នកដឹកនាំមួយនេះ នឹងមានការគាំទ្រពីទស្សនិកជន។
ដោយឡែក សម្រាប់តួសម្ដែងដូចគ្នា លោក ម៉ាដូណា ដែលតួប្រុសបានឲ្យដឹងថា ពេលថតរឿងជាមួយ សុខា ដែលមិនមែនជាអ្នកសិល្បៈ ជួបផលលំបាកច្រើនគ្រាន់ តែប្លង់ចុះពីលើរថយន្តខុសចង់១០ដងទៅហើយ ប៉ុន្តែ គ្មានបញ្ហានោះទេ ដោយសារតែលោកជារៀមច្បងសិល្បៈម្នាក់ គ្មានអ្វីក្រៅពីផ្ដល់កម្លាំងចិត្តដល់ សុខា កុំឲ្យនាងមានភាពភ័យខ្លាច ដើម្បីកុំឲ្យខុសច្រើនដង គឺព្យាយាមជួយផ្ដល់ជាយោបល់ និងបង្ហាត់បង្រៀននាងបន្ថែម ក្នុងនាមជាអ្នកសិល្បៈរៀមច្បងមួយរូប។
គួរឲ្យដឹងដែរថា ផលិតផល U-WELL របស់ក្រុមហ៊ុន ប៊ីមេក និង គ្រាប់ពេជ្រ ខូអិលធីឌី មានផលិតផលគ្រប់ប្រភេទទាក់ទង សុខភាព និងសម្រស់មានដូចជា សាប៊ូកក់សក់ ឡេលាបខ្លួន សាប៊ូដុសខ្លួន ម្សៅផាត់មុខ ព្រម ទាំងអាហារ បំប៉ន សុខភាព ជំនួយដល់ស្បែក ក្រចក សក់ ជាដើម។ និយាយរួមទៅឲ្យតែនិយាយទាក់ ទងសម្រស់ៗរបស់ បងៗ សុភាពបុរស និងនារី គឺខាងក្រុមហ៊ុនមានទាំងអស់៕