(ភ្នំពេញ)៖ ប៉ុន្មានឆ្នាំមកនេះ មានសិល្បករ-សិល្បការិនី ជាបន្តបន្ទាប់បានកសាងគ្រួសារ ជាមួយមនុស្សដែលខ្លួនស្រឡាញ់ រហូតបានជាកូនពូនជាចៅ។ ជាមួយគ្នានេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតារាប្រុស៥រូប ដែលមានភាពលេចធ្លោរខ្លាំង ក្នុងការយកចិត្តទុកដាក់ជាមួយនឹងភរិយា ជាពិសេសមើលថែកូនៗរបស់ពួកគេដែលទើបកើតមក ធ្វើឲ្យមនុស្សស្រីដែលឃើញសកម្មភាពនោះហើយ មានអារម្មណ៍កក់ក្តៅជំនួស។
១៖ តារាចម្រៀងប្រុស លោក ឆាយ វីរៈយុទ្ធ៖
តារាប្រុសរូបនេះ ទទួលបានសមាជិកថ្មី ដែលជាកូនស្រីដំបូង មានឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ លោក ឆាយ វីរៈយុទ្ធ បានមើលថែថ្នាក់ថ្នមភរិយាយ៉ាងយកចិត្តទុកដាក់។ ជាពិសេសតាមរយៈរូបភាពមួយសន្លឹក សង្កេតឃើញថា លោកបានបីកូនយ៉ាងសម ជាមួយនឹងដៃកាន់ដបទឹកដោះគោ ឃើញរូបភាពនេះហើយ ធ្វើឲ្យមនុស្សស្រីមិនតិចនោះទេ មានអារម្មណ៍កក់ក្តៅជំនួសភរិយាលោក។
២៖ ពិធីករ ជា វណ្ណារិទ្ធ៖
បើគិតមកទល់នឹងពេលនេះ តារាប្រុស ជា វណ្ណារិទ្ធ ទទួលបានកូនប្រុសពីរនាក់ហើយ បន្ទាប់ពីរៀបការជាមួយភរិយា កសាងគ្រួសារយ៉ាងមានសុភមង្គល។ មហាជនសង្កេតឃើញថា ជា វណ្ណារិទ្ធ មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគ្រប់គ្រង និងមើលថែក្រុមគ្រួសារ។ មិនខុសពីលោក ឆាយ វីរៈយុទ្ធ នោះទេ តាមរយៈរូបភាពមួយសន្លឹក ជា វណ្ណារិទ្ធ បានបំពេញតួនាទីយ៉ាងល្អ ក្នុងការមើលថែកូន។
៣៖ លោក គីម សីហា ស្វាមីរបស់តារាសម្តែង គង់ ច័ន្ទស្រីមុំ៖
មិនខុសពីតារាប្រុសខាងលើ លោក គីម សីហា តាមរយៈរូបថតមួយសន្លឹកនេះ គឺបានបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ មើលថែកូន និងក្រុមគ្រួសារ។ សកម្មភាពរបស់លោក ត្រូវបានមហាជនថា ជាគំរូដល់បុរសដទៃ។
៤៖ តារាចម្រៀង នី រតនា៖
ទើបតែទទួលបានកូនស្រីដំបូងនាពេលថ្មីៗនេះ លោក នី រតនា បានបំពេញតួនាទីយ៉ាងល្អ ក្នុងនាមជាស្វាមី និងឪពុកល្អ។ តាមរយៈរូបថតមួយសន្លឹកនេះ នី រតនា បានយកចិត្តទុកដាក់មើលថែកូនស្រីយ៉ាងល្អ មិនធ្វើឲ្យភរិយាពិបាកឡើយ។
៥៖ អនាគតស្វាមីរបស់ ពេជ្រ សូលីកា គឺលោក Khim Han៖
ទើបតែទទួលបានកូនដំបូង លោក Khim Han ហាក់មានភាពលេចធ្លោរក្នុងការថ្នាក់ថ្នមកូន និងមើលថែគ្រប់បែបយ៉ាង ទាំងងូតទឹក សម្លៀកបំពាក់ ទឹកដោះគោឲ្យកូន និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម។ មិនខុសពីតារាប្រុសប៉ុន្មាននាក់ខាងលើ Khim Han បានរៀបចំរបស់របរជាច្រើន សម្រាប់កូនដំបូងរបស់គេ។ សកម្មភាពនេះ បានធ្វើឲ្យមហាជនលាន់មាត់ថា ពេជ្រ សូលីកា ពិតជាមានសំណាងមែន៕