(ម៉ាឌ្រីដ)៖ វិស័យបាល់ទាត់សម័យទំនើបនេះ បានឈានដល់ចំណុចមួយដែលបង្ខំចិត្តលេងបិទទ្វារកីឡដ្ឋាន ដោយសារតែខ្លាចជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 ក្នុងឆ្នាំ២០២០។
លោក Luis Enrique គ្រូបង្វោលក្រុមជម្រើសជាតិអេស្ប៉ាញបានថ្លែងក្នុងសន្និសីទព័ត៌មានដែលត្រូវបានដកស្រង់ដោយ BBC ថា «វាអាក្រក់ពេកហើយ បាល់ទាត់ ពេលលេងបិទទ្វារ វា Sad ជាងរាំជាមួយប្អូនស្រីទៅទៀត!»។
លោកបានលើកឡើងថា «ខ្ញុំមានអារម្មណ៍សោះកក្រោះណាស់ នៅពេលខ្ញុំមើលបាល់លីគអាល្លឺម៉ង់ដោយគ្មានអ្នកទស្សនា សូម្បីតែ ១នាក់នៅក្នុងទីលានប្រកួត វាស្ទើរតែទទួលយកពុំបាន ក៏ព្រោះតែលឿនពេក»។
តែយ៉ាងណា អតីតអ្នកចាត់ការទូទៅនៃក្លិប FC Barcelona ខាងលើនេះក៏បានយល់ និងទទួលយកចំពោះចំណាត់ការ របស់រដ្ឋាភិបាលអេស្ប៉ាញផងដែរ ក្នុងការរក្សាគម្លាតបុគ្គល និងសង្គម និងជួយបានច្រើនដល់អ្នកគាំទ្រតាមរយៈហាមមិនឲ្យចូលទស្សនាផ្ទាល់ក្នុងទីលានប្រកួត៕