(ហ្ស៊ូរិច)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣០ ខែឧសភាបានឲ្យដឹងថា សម្រាប់ចំណាត់ថ្នាក់កីឡាករដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ២០២០ ក្នុងនោះកីឡាករវាយកូនបាល់កម្រិតពិភពលោក Roger Federer ដែលអាចរកបានប្រមាណ ៨៦.២លានផោន ស្មេីនឹង១០៦.៣លានដុល្លារ ច្រើនជាងកីឡាករបាល់ទាត់ល្បីមាន Cristiano Ronaldo និង Lionel Messi ឈរនៅកំពូលតារាងទាំង៥ ប្រចាំឆ្នាំនៃទស្សនាវដ្តី Forbes របស់អាមេរិក។
ក្នុងតារាងដែលបានបង្ហាញដោយទស្សនាវដ្តី Forbes បានឲ្យដឹងថា សម្រាប់ចំណាត់ថ្នាក់ទាំង៥ ដែលមានសុទ្ធតែកីឡាករលំដាប់កំពូលមាន Cristiano Ronaldo រកបានប្រមាណ ៨៥លានផោនចំណែកខ្សែប្រយុទ្ធឆ្នើមដែលប្រកបអាជីពតែមួយក្លិប Lionel Messi របស់ FC Barcelona រកបាន ៨៤លានផោន និង Neymar រកបាន ៧៧.៥លានផោន ខណៈកីឡាករបាល់បោះសញ្ជាតិអាមេរិក LeBron James រកបាន ៧១.៥លានផោន។
ក្នុងនោះប្រភពដដែលក៏បានបង្ហាញថា កីឡាករប្រដាល់ Tyson Fury ក៏រកបាន ៤៦.២លានផោន និងកីឡាករប្រណាំងរថយន្ត Formula 1, Lewis Hamilton រកបាន ៤៣.៧លានផោនផងដែរ។
និពន្ធនាយកជាន់ខ្ពស់របស់ Forbes បានលើកឡើងថា មកពីវិបត្តិ COVID-19 ទើបធ្វើឲ្យការកាត់បន្ថយប្រាក់ខែមួយចំនួនទៅលើ Ronaldo និង Messi នោះក៏បានធ្វើឲ្យកីឡាករវាយកូនបាល់ឡើងខ្ពស់បែបនេះ គ្រាដែលកីឡាការិនីវាយកូនបាល់វ័យ ២២ឆ្នាំ Osaka របស់ជប៉ុនក៏រករកបាន ៣០.៧លានផោនផងដែរ៕