(ក្រុងឡុងដ៍)៖ រាជរដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានផ្តល់ភ្លេីងខៀវដល់គ្រប់ប្រភេទកីឡាទាំងអស់ អាចធ្វេីសកម្មភាពឡេីងវិញចាប់ពីថ្ងៃចន្ទដេីមខែមិថុនាតទៅ ក្នុងនោះអ្នកហាត់ប្រាណដេីម្បី សុខភាព ក៏អាចប្រព្រឹត្តទៅបានចាប់ពី៥នាក់ឡេីងទៅផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍របស់លោក Olivier Dowden អគ្គលេខាធិការវប្បធម៌អង់គ្លេសដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Channel News Asia បានឲ្យថា ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ហេីយ។ វាជាពេលដែលគ្រប់សកម្មភាពកីឡាទាំងអស់ត្រឡប់វិញដែរ តែស្ថិតក្នុងការប្រកួតបិទ ទ្វារ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ដដែល និងតេស្តរកមេរោគ Covid-19 មុនចូលទីលានទៀតផង។
ព្រឹត្តិការណ៍ប្រណាំងសេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តេីមប្រកួតមុនគេនៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា និងបន្តបន្ទាប់យុទ្ធនាការប្រកួតបាល់ទាត់ Premier League នៅថ្ងៃទី១៧ ខែមិថុនា ដ្បិតត្រូវផ្អាកជាបណ្តោះអាសន្នដូចគ្នាជិត ៣ខែមកនេះ ដោយសារវិបត្តិជំងឺផ្លូវដង្ហេីម Covid-19។
អង់គ្លេស ជាប្រទេសស្ថិតនៅទ្វីបអឺរ៉ុប ដែលល្បីខាងបាល់ទាត់លីគ Premier League បានទទួលរងនូវរលក Covid-19 ធ្ងន់ធ្ងរមួយដែរ ដែលមានមនុស្សស្លាប់រហូតដល់ជាង ៣៨០០០នាក់ឯណោះ៕