(តូក្យូ)៖ ប្រទេសជប៉ុន បានកំពុងតែពិចារណាលើជម្រើសផ្សេងៗគ្នា ដូចជាកាត់បន្ថយចំនួនអ្នកទស្សនាឲ្យនៅតិចជាងមុន ក្នុងការបញ្ចៀសនៃការរីករាលដាលជំងឺ Covid-19 ដើម្បីឲ្យការប្រកួតកីឡាអូឡាំពិករដូវក្តៅ Summer Olympic Games 2020 អាចប្រព្រឹត្តទៅបាន ប្រសើរជាងលុបចោលទាំងស្រុង។
ជាមួយគ្នានោះ លោក John Coates ប្រធានផ្នែកអធិការកិច្ចនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ប្រចាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានឲ្យដឹងថា កង្វះការការពារប្រឆាំងនឹងវីរុសថ្មីនេះ បានគំរាមកំហែងដល់ព្រឹត្តិការណ៍កីឡាជាច្រើន ក្នុងនោះក៏មាន Olympic Games ផងដែរ។ អ្នករៀបចំត្រូវតែចាប់ផ្តើមរៀបចំផែនការសម្រាប់អ្វីដែលអាចឲ្យអូឡាំពិកក្នុងឆ្នាំនេះដំណើរការទៅបាន។ «វាពិតជាប្លែកខ្លាំងណាស់» ប្រសិនបើមានមិនមានសញ្ញាថ្មីនៃ Covid-19។
ផ្ទុយពីនេះ លោក Shinzo Abe នាយករដ្ឋមន្រ្តីប្រទេសជប៉ុនធ្លាប់បានថ្លែងក្នុងសន្និសីទថា «មិនអាចទៅរួចទេក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិកក្នុងឆ្នាំនេះ លើកលែងតែការរីករាលដាលនៃជំងឺ Covid-19 ត្រូវបានគ្រប់គ្រងទាំងស្រុងសិន និងការធ្វើតេស្តខ្សែសង្វាក់ Polymerase (PCR) ចាំបាច់ណាស់សម្រាប់អ្នកទស្សនាទាំងអស់ បន្ថែមលើអត្តពលិក និងបុគ្គលិក និងការកំណត់ចលនាក្នុង និងក្រៅភូមិកីឡា គឺជាជម្រើសមួយដែលជប៉ុននឹងពិភាក្សាជាមួយ IOC»។
គួរបញ្ជាក់ផងថា IOC និងរដ្ឋាភិបាលជប៉ុន កាលពីខែមីនាបានសម្រេចចិត្តដែលមិនធ្លាប់មានពីមុនមក ដើម្បីពន្យារពេលនៃការប្រកួតកីឡាអូឡាំពិក ១ឆ្នាំ ដែលគ្រោងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19។
លើសពីនេះទៀត លោក Thomas Bach ប្រធាន IOC បានលើកឡើងថា ព្រឹត្តិការណ៍កីឡាអូឡាំពិក មិនអាចដំណើរការទៅជា «ទម្រង់ពេញលេញ» បានទេ ដរាបណា COVID-19 នៅមិនទាន់គ្រប់គ្រងបាន និងមិនទាន់រកឃើញវ៉ាក់សាំងព្យាបាលទេនោះ៕