(បរទេស)៖ ទោះបីជា Kim Kardashian ធ្លាប់បំបែកកំណត់ត្រាលើបណ្តាញសង្គម ហើយ Justin Bieber ជាប់ឈ្មោះលើចំណងជើងធំៗរបស់សារព័ត៌មានជាច្រើនក្តី តែនៅមានតារាប្រុសស្រីល្បីៗជាច្រើនរូបនេះ ដែលទទួលបានការពេញនិយមខ្លាំង ពីសំណាក់អ្នកគាំទ្រប្រចាំឆ្នាំ២០២០។ អ្វីដែលពិសេស ពួកគេម្នាក់ៗមានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ម្នាក់រាប់លានដុល្លារឯណោះ។

នៅថ្ងៃនេះ Fresh News Plus សូមលើកយកតារាល្បីៗទាំង១០ ដែលមានលុយ រាប់លានដុល្លារក្នុងខ្លួន និងពេញនិយមខ្លាំង គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះ៖

ទី១៖ Kylie Jenner, ក្រៅពីប្រជាប្រិយភាព ក្នុងចំណោមតារាល្បីៗរបស់អេមេរិក នៅក្នុងវ័យ ២២ឆ្នាំ តារាចម្រៀងល្បីឈ្មោះ Kylie Jenner ត្រូវបាន​គេដាក់ឈ្មោះឲ្យជា មហាសេដ្ឋីវ័យក្មេងជាងគេរបស់ពិភពលោក. Kylie Jenner មានប្រាក់ ១ ពាន់លានដុល្លារ, មានអ្នក Follow លើ Twitter ២៩លាន និងលើ Instagram ១៤៩ លាននាក់។

ទី២៖ Rihanna, តារាស្រីដួងនេះដណ្តើមបានពានរង្វាន់ជាច្រើន ក្នុងនោះរួមទាំងពាន Grammy ចំនួន ៩ផងដែរ។ Rihanna មានប្រាក់ ៦០០ លានដុល្លារ, មានអ្នក Follow លើ Twitter ៩៤លាននាក់, និងលើ Instagram ៧៦ លាននាក់។

ទី៣៖ Beyonce, នាងជាតារាចម្រៀងស្រីដំបូងបង្អស់ដែលទទួលបានពានរង្វាន់ក្នុងកម្មវិធី Grammy ដល់ទៅ៦ ក្នុងរយៈ​ពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ហើយក៏ជាតារាស្បែកខ្មៅដំបូងដែលមានឈ្មោះលើចំណងជើងធំៗរបស់ កម្មវិធីCoachella។ Beyonce មានប្រាក់ ៤០០ លានដុល្លារ, មានអ្នក Follow លើ Twitter ១៥ លាននាក់, និងលើ Instagram ១៣៤ លាននាក់។

ទី៤៖ Jennifer Lopez, ភាពលំបាកជាច្រើនលើកច្រើនសារក្នុងឆាកជីវិត បានធ្វើឲ្យតារាស្រីដួងនេះ ប្រឹងប្រែង​រហូតទទួលបានអ្វីដែលនាងបានកំណត់។ បច្ចុប្បន្ន Jennifer Lopez បានភ្ជាប់ពាក្យជាមួយកីឡាបាល់ទាត់ Alex Rodriguez បន្ទាប់ពីទាក់ទងគ្នា២ឆ្នាំ។ តារាល្បីរូបនេះមានប្រាក់ ៤០០លានដុល្លារ, មានអ្នក Follow លើ Twitter ៤៤លាននាក់, និងលើ Instagram ១០៣លាននាក់។

ទី៥៖ Kim Kardashian West, កំពូលតារាចម្រៀងស្រីរូបនេះ បានបំបែកកំណត់ត្រាក្នុងពិភព ទទួលបានភាពល្បីល្បាញគួរឲ្យគត់សម្គាល់។ ក្រៅ​ពីនេះ ទស្សនិកជនក៏ទទួលដឹងនូវបញ្ហារបស់នាងជាច្រើនផងដែរ ដូចជា រឿងអាស្រូវផ្លូវភេទ, ការរៀបការជាមួយ Kanye West, និងត្រូវបានគេប្លន់យ៉ាងសាហាវឃោរឃៅ។ តារាស្រីរូបនេះ មានប្រាក់ ៣៧០ លានដុល្លារ, មានអ្នក Follow លើ Twitter ៦២ លាននាក់ និងលើ Instagram ១៥០ លាននាក់។

ទី៦៖ Lady Gaga, កំពូលតារាចម្រៀងចាស់វស្សារ និយមលេងស្ទិលខ្លួនសិចស៉ីរូបនេះ បានពានរង្វាន់ Grammy ដល់ទៅ៩ឯណោះ រួមផ្សំនឹង​ពានរង្វាន់សំខាន់ៗជាច្រើនទៀត។ ក្នុងឆ្នាំ ២០២០ នេះ Lady Gaga បានសហការច្រៀងជាមួយតារាល្បីៗជាច្រើន ក្នុងអាល់ប៊ុម Chromatica ក្នុងនោះនាងបានច្រៀងជាមួយ Ariana Grande, ក្រុម BLACKPINK, និងតារាជាច្រើនរូបទៀត។ Lady Gaga មានប្រាក់ ៣០០ លានដុល្លារ, មានអ្នក Follow លើ Twitter ៨០លាននាក់ និងលើ Instagram ៣៧លាននាក់។

ទី៧៖ Taylor Swift, តារាចម្រៀង ស្រីរូបនេះ ត្រូវបានគេដាក់ឈ្មោះឲ្យជា តារាស្រីដែលចំណាយខ្ពស់បំផុតប្រចាំឆ្នាំ២០១៩។ ក្នុងវិស័យតន្រ្តី នាងមានភាពជោគជ័យយ៉ាងខ្លាំង ជាមួយការទទួលបានពានរង្វាន់ចំនួន ៣១៨ រួមទាំងពានរង្វាន់ Grammmy ១០ ទៀត។ Taylor Swifi មានប្រាក់ ៣០០ លានដុល្លារ, មានអ្នក Follow លើ Twitter ៨៥លាននាក់, និងលើ Instagram ១២២លាននាក់។

ទី៨៖ Katy Perry, ក្រៅពីមានប្រជាប្រិយភាព និងជោគជ័យផ្នែកតន្ត្រីហើយនោះ តារាស្រីដួងនេះ ត្រូវបានជ្រើសរើសឲ្យធ្វើជាចៅក្រមក្នុងកម្មវិធី «American Idol» ថែមទៀតផង។ អ្វីដែលពិសេស នាងបានជាប់ឈ្មោះជាតារាស្រីឆ្នាំ ២ដងរួចទៅហើយ លើតារា Billboard។ Katy Perry មានប្រាក់ ៣០០ លានដុល្លារ, មានអ្នក Follow លើ Twitter ១០៨នាក់ និងលើ Instagram ៨៦នាក់។

ទី៩៖ Justin Bieber, តារាប្រុសរូបនេះ គឺជាបុគ្គលជោគជ័យខ្លាំងផ្នែកតន្រ្តី និងត្រូវបានលោក Scooter និង Usher មើលឃើញ​ទេពកោសល្យរបស់លោកលើ Youtube តាំងពី Justin Bieber មានវ័យ១៣ឆ្នាំ។ តារារូបនេះមានប្រាក់ ២៦៥ លានដុល្លារ, មានអ្នក Follow លើបណ្តាញសង្គម Twitter ១០៧លាននាក់, និងលើ Instagram ១២០ លាននាក់។

ទី១០៖ Kanye West, តារាប្រុសរូបនេះ បានប្រឡូកក្នុងវិស័យតន្រ្តីជាច្រើនទសវត្សរ៍មកហើយ។ លោកមានកិត្តិយសយ៉ាងខ្លាំង ក្នុងការ​បង្ហាញវត្តមានទទួលពានរង្វាន់ «MTV VMA Vanguad Award» ក្នុងឆ្នាំ២០១៥។ Kanye West មានប្រាក់ ២៤០ លានដុល្លារ, មានអ្នក Follow លើ Twitter ២៩លាននាក់។

ក្រៅពីនេះ មានតារាប្រុសស្រីជាច្រើនរូបទៀត ដែលមានឈ្មោះល្បីល្បាញ និងមានប្រាក់ច្រើន ក្នុងនោះដូចជា Miley Cyrus មានប្រាក់ ២០០ លានដុល្លារ, Drake មានប្រាក់ ១៥០ លានដុល្លារ, Kevin Hart មានប្រាក់ ១៥០ លានដុល្លារ, Ariana Grande មានទឹកប្រាក់ ១០០ លានដុល្លារ, Nicki Minaj មានប្រាក់ ៨៥ លានដុល្លារ, Khloe Kardashian មានប្រាក់ ៤០ លានដុល្លារ, Ed Sheeran មានប្រាក់ ១១០ លានដុល្លារ,Selena Gomez មានប្រាក់ ៦០ លានដុល្លារ, Demi Lovato មានប្រាក់ ៣៣ លានដុល្លារ, និង Cardi B មានប្រាក់១២ លានដុល្លារ៕