(ភ្នំពេញ)៖ តារាស្រីកូរ៉េកូនកាត់អាមេរិក ដែលចាប់អាជីពទាំងច្រៀង សម្តែង អ្នកនិពន្ធសៀវភៅ តារាម៉ូដែល អ្នកច្នៃម៉ូដវ័យក្មេង Jessica Jung បានទទួលតំណែងថ្មីមួយទៀតហើយ ជាទូតសុឆន្ទៈ (Global Brand Ambassador) របស់គ្រឿងសម្អាងដ៍ល្បី REVLON ប្រចាំសកលលោក។

ក្នុងឱកាសដ៏អស្ចារ្យនេះ Jessica បានថ្លែងថា៖ «Revlon តែងជានិមិត្តរូបនៃភាពអស្ចារ្យរបស់ខ្ញុំ។ ក្នុងនាមជាក្មេងស្រីម្នាក់ដែលធំដឹងក្តីនៅក្នុងទីក្រុង San Francisco ខ្ញុំរំភើបជានិច្ចរាល់ពេល បានឃើញ រូបភាពនារីៗស្រស់ស្អាតជាមួយនឹងការតុបតែងមុខដោយប្រើគ្រឿងសម្អាងREVLON ហើយឥលូវនេះបានក្លាយជាផ្នែកមួយនៃផលិតផលម៉ាកល្បីនេះ ខ្ញុំពិតជាត្រេកអរ និងមានកិត្តិយសក្រៃលែង»

បែរមកស្តាប់ Silvia Gal ប្រធានគ្រប់គ្រង Brand របស់REVLON ប្រចាំទូទាំងពិភពលោកបានបញ្ជាក់ថា ហេតុផលដែល REVLON ជ្រើសយក Jessica ជាឯកអគ្គៈរដ្ឋទួតសុឆន្ទៈតំណាងរបស់ផលិតផលក៏ដោយសារតែនាងជានារីដែលមានថាមពល និងគំនិតវិជ្ជមានចេះរៀបចំផ្នត់គំនិតឱ្យឆ្ពោះទៅសម្រេចគោលដៅក្នុងជីវិត។ នាងចូលចិត្តសាកល្បងនូវអ្វីដែលថ្មីៗ ដើម្បីទទួលបាននូវភាពស្រស់ស្អាតទាក់ទាញ និងភាពជឿជាក់ ទាំងនេះគឺត្រូវជាមួយគោលបំណងធំៗ របស់ Revlon តែម្តង។

អ្នកគ្រប់គ្រងជាន់ខ្ពស់របស់គ្រឿងសម្អាង Revlon បានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះថា តារាពហុជំនាញ Jessica Jung (អតិតសមាជិកក្រុម Girl’s Generation) ត្រូវបានទទួលស្គាល់ជាឯកអគ្គរដ្ឋទួតសុឆន្ទៈរបស់គ្រឿងសម្អាង Revlon ជាលក្ខណៈសកលលោក។

តារាស្រីដែលវីវត្តន៍ខ្លួនពីតារា K-Pop រូបនេះ នឹងបង្ហាញមុខជាតំណាងរបស់ Revlon ប្រចាំនៅទ្វីបអាស៊ី ក៏ដូចជានឹងចូលរួមក្នុងការផ្សព្វផ្សាយជាច្រើនក្នុងឆ្នាំនេះ សម្រាប់ផលិតផលពេញនិយមជាច្រើនដូចជាក្រែមលាបមាត់ Revlon SuperLustrous និងឈុតម្សៅជាប់ពណ៌បានយូរ Colorstay រួមទាំងផលិតផលថ្នាំលាបសក់ផ្សេងៗជាច្រើនទៀត៕