(ញូវយ៉ក)៖​ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក​ ៣សម័យកាល​ Evander Holyfield បានបញ្ចេញកំហឹងថា​ រូបគេនឹងប្រេីធ្មេញខាំមុខ​ Mike Tyson វិញ​ ប្រសិនបេីមានឱកាសប្រកួតសងសឹកមែននោះ។

គួរជម្រាបថា​ ជេីងខ្លាំងអាមេរិកដូចគ្នា​ Holyfield ត្រូវបាន​ Mike Tyson ខាំស្លឹកត្រចៀកកាលប្រកួតគ្នាក្នុងឆ្នាំ១៩៩៧​ ដែលធ្វេីឲ្យ​ ១ប្រកួតនេះល្បីជុំវិញពិភពលោក​ ក្រៅពី​ Tyson ត្រូវបានពិន័យជាប្រាក់​ ៣លានដុល្លារដែរនោះ។

បុរសវ័យ​ ៥១ឆ្នាំ​ Holyfield បានថ្លែងប្រាប់​ BBC 5 Live ដែលត្រូវបានដកស្រង់ដោយ​ RT ថា​ ខ្ញុំខឹងណាស់ចំពោះការបង្ហោះវីដេអូដែលបានខាំខ្ញុំកាលឆ្នាំ១៩៩៧​ ក្នុងន័យឌឺដងម្តងហេីយម្តងទៀតរបស់​ Tyson នៅលេីបណ្តាញសង្គម។ ខ្ញុំនឹងខាំគេវិញ​ ប្រសិនបេីបានជួបគ្នាម្តងទៀតមែននោះ។

តែយ៉ាងណារហូតមកទល់នឹងពេលនេះ​ នៅពុំទាន់មានការឆ្លេីយតបណាមួយពីបុរសវ័យ​ ៥៣ឆ្នាំ​ Tyson នៅឡេីយទេ​ បេីទោះបីជាមានសំណេីពីអ្នកផ្សេងទៀត​ រួមទាំងថវិកាមួយចំនួនទៀតក៏ដោយ។

ទាំង​ Mike Tyson និង​ Evander Holyfield សុទ្ធតែបានប្រកាសចេញពីការចូលនិវត្តន៍វិលរកសង្វៀនវិញដូចគ្នា​កាលខែមេសាកន្លងទៅ​ និងបញ្ជាក់ថា​ នឹងមានដៃគូប្រកួតឆាប់ៗផងដែរ​ ក្រោយជំងឺ​ Covid-19 ស្ងប់ស្ងាត់៕