(អ៊ីនឈួន)៖ យុទ្ធការវាយកូនហ្គោល Asian Tour ដែលមានទឹកប្រាក់ប្រមាណ ១.១៨លានដុល្លារសម្រាប់ជេីងឯកនោះ នឹងចាប់ផ្តេីមប្រកួតឡេីងវិញនៅខែកញ្ញា ឆ្នាំ២០២០ ក្រោយបញ្ហាជំងឺ Covid-19 ស្ងប់ស្ងាត់បន្តិច។

Asian Tour 2020 ត្រូវបានផ្អាកជាង ៦ខែគិតចាប់តាំងពីថ្ងៃទី០៧ ខែមីនាមកទម្រាំដល់ខែកញ្ញាទេីបប្រកួតវិញ ដោយសារវិបត្តិ Covid-19 រាតត្បាតជាសកល។

សហព័ន្ធ វាយកូនហ្គោល ប្រចាំទ្វីបអាស៊ី Asian Tour បានប្រកាសពីការចាប់ផ្តេីមឡេីងវិញនៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនានេះ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Channel News Asia ថា ៣កម្មវិធីនឹងត្រូវធ្វេីឡេីងព្រមគ្នាក្នុងខែកញ្ញាតែម្តង ដោយចេញដំណេីរពីទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង មុនគេចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងការប្រកួតនោះដែរ កីឡាករមកពីជាង ២៥ប្រទេស នឹងធ្វេីដំណេីរលក្ខណ: ដាច់ដោយឡែក ជាមួយនឹងការប្រកួតបិទទ្វារផងដែរនៅគ្រប់ទីលានដែលទទួលធ្វេីម្ចាស់ផ្ទះ៕