(ក្រុងឡុងដ៍)៖ Championships ដែលជាលីគលំដាប់ទី២ អង់គ្លេស បន្តរកឃេីញអ្នកជំងឺ Covid-19 ២ករណីថ្មីបន្ថែមទៀតនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងការធ្វេីតេស្តជុំទី៣ ចុងក្រោយ។

តាមរយ: English Football League (EFL) បានប្រកាសពីការចាប់ផ្តេីមឡេីងវិញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅក្រោយពេល Premier League ចាប់ផ្តេីមបានបាន ៣ថ្ងៃពោលគឺថ្ងៃទី១៧-មិថុនា បន្ទាប់ពីជំងឺ Covid-19 ស្ងប់ស្ងាត់បន្តិច។

កីឡាករម្នាក់មកពីក្លិប Barnsley និង ១វិជ្ជមានទៀតមកពីក្លិបសមាជិក Championships ដែលមិនត្រូវបានព័ត៌មានខាងលេីបញ្ជាក់ច្បាស់ទេ ក្នុងចំណោមកីឡាករ និងបុគ្គលិកប្រមាណ ១១៧៩នាក់ដែលត្រូវបានធ្វេីតេស្ត។

គិតមកទល់ពេលនេះ Championships បានធ្វេីតេស្តកីឡាករ និងបុគ្គលិកចំនួន ៥០០០នាក់ ក្នុងនោះរកឃេីញមានផ្ទុក Covid-19 ១៩ករណីផងដែរ គិតចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០មក៕