(ភ្នំពេញ)៖ តារាចម្រៀងកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ អ្នកនាង សុគន្ធ និសា បានបញ្ចេញវីដេអូបង្ហាញពីការក្រើនរំឭក ដល់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា កុំឲ្យភ្លេចខ្លួនពីជំងឺ Covid-19 ខណៈដែលសព្វថ្ងៃនេះ ត្រូវបាន​នាងមើលឃើញថា បងប្អូនហាក់មានការធ្វេសប្រហែស មិនយកចិត្តទុកដាក់ការងារខ្លួន ពីជំងឺនេះនៅឡើយ ទោះបីការរីករាលដាលនៅក្នុងប្រទេស មានការថយចុះ និងជាសះស្បើយហើយក្ដី។

តារាចម្រៀង សុគន្ធ និសា បាននិយាយថា សូមបងប្អូនមេត្តាចូលរួមការពារទាំងអស់គ្នា កុំឲ្យមានការចម្លងជំងឺនេះ ព្រោះជីវិតយើងម្នាក់ៗមានតម្លៃណាស់ ហើយមេរោគនេះ គឺអាចនៅគ្រប់ទីកន្លែង ខណៈដែលនាងសង្កេតឃើញថា បងប្អូនធ្វើដំណើរតាមដងផ្លូវ ពុំមានពាក់ម៉ាស់ការពារអ្វីឡើយ។ ជាមួយគ្នានេះ ការជួបជុំគ្នាក៏ត្រូវបានកាត់បន្ថយ ដើម្បីការពារខ្លួនកុំឲ្យឆ្លងរីករាលដាលពី Covid-19 និងយោងទៅលើការប្រកាស របស់ក្រសួងសុខាភិបាល និងប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ផងដែរ។

ខាងក្រោមនេះ គឺវីដេអូរបស់តារាចម្រៀង សុគន្ធ និសា បង្ហាញប្រាប់ដល់បងប្អូនទាំងអស់គ្នាបានជ្រាប និងប្រុងប្រយ័ត្នខ្ពស់ពីជំងឺ Covid-19៖