(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២០ នៃសប្តាហ៍ទី៥ ជើងទី១ នេះ ក្រុមភ្នំពេញក្រោនឈរនៅលើកំពូលតារាងបណ្តោះអាសន្ន និងមាន ១៣ពិន្ទុ ក្នុងចំណោម ១៣ក្រុមដែលចូលរួមនារដូវកាលនេះ។
១៖ ភ្នំពេញក្រោន ឆ្លងកាត់៥ប្រកួត ឈ្នះ៤ដង និងស្មើ១ដង មិនដែលចាញ់ ឈរនៅចំណាត់ថ្នាក់លេខ១ មាន១៣ពិន្ទុ ។
២៖ ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់៥ប្រកួត ឈ្នះ៤ដង និងស្មើ១ដង មិនដែលចាញ់ ឈរនៅចំណាត់ថ្នាក់លេខ២ មាន១៣ពិន្ទុ។
៣៖ ក្លិបវិសាខា ឆ្លងកាត់៥ប្រកួត ឈ្នះ៣ដង និងចាញ់២ដង ឈរនៅចំណាត់ថ្នាក់លេខ៣ មាន៩ពិន្ទុ។
៤៖ អង្គរថាយហ្គឺរ ឆ្លងកាត់៥ប្រកួត ឈ្នះ២ដង ស្មើ២ដង និងចាញ់១ដង ឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន៨ពិន្ទុ។
៥៖ បឹងកេត ឆ្លងកាត់៤ប្រកួត ឈ្នះ២ដង ស្មើ២ដង ឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន៨ពិន្ទុ។
៦៖ ណាហ្គាហ្គាវើល ឆ្លងកាត់៤ប្រកួត ឈ្នះ២ដង និងស្មើ២ដង ឈរនៅចំណាត់ថ្នាក់លេខ៦ និងមាន៨ពិន្ទុ។
៧៖ កងយោធពលខេមរភូមិន្ទ ឆ្លងកាត់៥ប្រកួត ឈ្នះ២ដង ស្មើ២ដង និងចាញ់១ដង ឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន៨ពិន្ទុ។
៨៖ អាស៊ីអឺរ៉ុបយូណាយធីត ឆ្លងកាត់៥ប្រកួត ឈ្នះ២ដង ស្មើ១ដង និងចាញ់២ដង ឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន៧ពិន្ទុ។
៩៖ អគ្គិសនីកម្ពុជា ឆ្លងកាត់៤ប្រកួត ឈ្នះ១ដង ស្មើ១ដង និងចាញ់២ដង ឈរនៅចំណាត់ថ្នាក់លេខ៩ និងមាន៤ពិន្ទុ។
១០៖ សូលទីឡូអង្គរ ឆ្លងកាត់៥ប្រកួត ឈ្នះ១ដង និងចាញ់៤ដង ឈរនៅចំណាត់ថ្នាក់លេខ១០ និងមាន៣ពិន្ទុ។
១១៖ គិរីវង់សុខសែនជ័យ ឆ្លងកាត់៥ប្រកួត ស្មើ១ដង និងចាញ់៤ដង ឈរនៅចំណាត់ថ្នាក់លេខ១១ និងមាន១ពិន្ទុ។
១២៖ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ឆ្លងកាត់៤ប្រកួត ស្មើ១ដង និងចាញ់៣ដង ឈរនៅចំណាត់ថ្នាក់លេខ១២ និងមាន១ពិន្ទុ។
១៣៖ នគរបាលជាតិ ឆ្លងកាត់៤ប្រកួត ចាញ់៤ដង ឈរនៅចំណាត់ថ្នាក់លេខ១៣ គ្មានពិន្ទុ។
សូមបញ្ជាក់ផងដែរថា ការប្រកួតសប្តាហ៍ទី៦ នឹងចាប់ផ្តើមវិញនៅនៅថ្ងៃទី០៤-០៥ដើមខែកក្កដា ឆ្នាំ២០២០តទៅ៕