(កូរ៉េ)៖ សិល្បករប្រុសស្រីក្នុងវិស័យ K-POP ជាច្រើន កំពុងត្រូវបានយុវវ័យនៅប្រទេសចិនគាំទ្រយ៉ាងខ្លាំង។ ជាក់ស្តែង ថ្មីៗនេះ «China AiMan Index» បានបង្ហាញពីបញ្ជីឈ្មោះតារា K-POP ចំនួន១០រូប ដែលមានភាពល្បីល្បាញខ្លាំង នៅប្រទេសចិន តាមរយៈការបោះឆ្នោតរបស់អ្នកគាំទ្រនៅទីនោះ។ ដោយក្នុងចំណោមនោះ គឺមានតារា K-POP មកពីក្រុម EXO, BTS និង BLACKPINK។ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន allkpop នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
ខាងក្រោមនេះ ជាសមាភាពតារាប្រុសស្រីក្នុងវិស័យ K-POP ដែលល្បីល្បាញខ្លាំង នៅប្រទេសចិន៖
ទី១៖ លោក Baekyun សមាជិកក្រុម EXO, តារាប្រុសរូបនេះ កើតនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៩២។
ទី២៖ លោក Chanyeol សមាជិកក្រុម EXO, តារាប្រុសរូបនេះ កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩២។
ទី៣៖ លោក Sehun សមាជិកក្រុម EXO, កើតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៩៤។
ទី៤៖ លោក Chen សមាជិកក្រុម EXO, កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩២។
ទី៥៖ លោក Kai សមាជិកក្រុម EXO, កើតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩៤។
ទី៦៖ លោក V សមាជិកក្រុម BTS, កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៥។
ទី៧៖ លោក Jungkook សមាជិកក្រុម BTS កើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៧។
ទី៨៖ កញ្ញា Lisa សមាជិកក្រុម BLACKPINK កើតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៩៧។
ទី៩៖ កញ្ញា Jennie សមាជិកក្រុម BLACKPINK កើតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៦។
ទី១០៖ កញ្ញា Jisoo សមាជិកក្រុម BLACKPINK កើតនៅថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៩៥៕