(ភ្នំពេញ)៖ ក្លឹបបាល់ទាត់អាជីព អង្គរថាយហ្គឺរនឹងចែកជូនអង្ករជាលើកទី២ ទៀត ដល់ប្រិយមិត្តគាំទ្រក្នុងអំឡុងជួបបញ្ហាខ្វះខាត ដោយសារវិបត្តិនៃជំងឺ Covid-19 ដែលនឹងធ្វើឡើងនៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។
ក្រុមដែលមានម្ចាស់ជាជនជាតិជប៉ុនខាងលើនេះ បានកំពុងរៀបចំកម្មវិធីចែកអង្ករជាលើកទី២ ជូនដល់អ្នកគាំទ្រចំនួន៤០០គ្រួសារ ដើម្បីសម្រាលទុក្ខលំបាកក្នុងពេល COVID-១៩ ដោយក្នុង ១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម។ នេះបើយោងតាម Facebook Page របស់ក្លិប។
គួរដឹងផងដែរថា ការចែកជូននេះមានចំនួ ២ថ្ងៃប៉ុណ្ណោះពោលគឺចាប់ពីថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១០ព្រឹកនៅឯកីឡដ្ឋាន HUU ដោយថ្ងៃទី១ សម្រាប់ធ្វើការផ្តល់ជូនអ្នកគាំទ្រដែលបានធ្វើការចុះឈ្មោះជាមួយក្លិប និងកីឡដ្ឋាន អេស.អ.យូ និងថ្ងៃទី២ សម្រាប់អ្នកគាំទ្រធ្វើការចុះឈ្មោះតាមហ្វេសប៊ុកផេករបស់ក្លិបផ្ទាល់។
គួរបញ្ជាក់ផងថា សម្រាប់អ្នកដែលបានទទួលលេខកូដចាប់ពី AT-០៤២ ដល់ AT២៨៧ អាចមកបើកតាមដូចដែលបានរៀបរាប់។ ដោយសារអ្នកដែលចុះឈ្មោះនោះគ្រប់ចំនួន៤០០នាក់ ហើយអ្នកដែលទទួលបានលេខកូដចាប់ពី AT-២៨៨ សូមធ្វើការរង់ចាំបើកអង្ករ ជាលើកទី៣នៅក្នុងខែកក្កដាបន្ទាប់ដែរ៕