(ភ្នំពេញ)៖ ហេតុអ្វីអ្នកគួរជ្រើសរើសការសិក្សានៅសាកលវិទ្យាល័យ AUPP?

AUPP ជាសាកលវិទ្យាល័យស្តង់ដារអាមេរិកដំបូងនៅកម្ពុជា ដែលផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees) ដែលត្រូវបានរៀបចំដោយសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក រួមមានសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) និងសាកលវិទ្យាល័យអារីហ្សូណា (UA)។

សាស្រ្តាចារ្យ AUPP នឹងហ្វឹកហាត់ បណ្តុះបណ្តាលនិស្សិតឱ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។

ខាងក្រោមនេះជាមុខជំនាញធំៗស្ថិតក្រោមកម្មវិធី Dual Degree Programs៖

កម្មវិធីថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច៖ សិក្សាលើមុខវិជ្ជាសំខាន់ៗរួមមាន គណនេយ្យនិងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងគម្រោង សេដ្ឋកិច្ច ទីផ្សារ និង មុខវិជ្ជាភាពជាអ្នកដឹកនាំផ្សេងៗទៀត។

កម្មវិធីបរិញ្ញាបត្រផ្នែកច្បាប់៖ ត្រូវបានរៀបចំឡើងដើម្បីឱ្យនិស្សិតដែលបញ្ចប់ការសិក្សា មានចំណេះដឹងនិងជំនាញផ្នែកច្បាប់ទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ សម្រាប់ប្រកបអាជីពក្នុងវិស័យច្បាប់ ឬការបន្តការសិក្សាកម្មវិធី LLM និង JD នៅជុំវិញពិភពលោក។

កម្មវិធីបរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល៖ គឺជាការអនុវត្តជាក់ស្តែងនៃគោលការណ៍វិទ្យាសាស្ត្រក្នុងការសាងសង់។ កម្មវិធីនេះសិក្សាស៊ីជម្រៅទៅលើវិស័យវិស្វកម្មសំណង់ស៊ីវិលដែលរួមមាន សំណង់ និងវិស្វកម្មតាមភូមិសាស្ត្រ រចនាសម្ព័ន្ធ ការដឹកជញ្ជូន ធារាសាស្ត្រនិងបរិស្ថាន។

កម្មវិធីបរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច៖ ផ្តោតសំខាន់ទៅលើផ្នែកសេវាកម្ម និងនិន្នាការឧស្សាហកម្មចុងក្រោយបំផុត ព្រមទាំងការបណ្តុះបណ្តាលជំនាញផ្សេងៗទៀតដែលជាជំនាញធំៗក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍និងបដិសណ្ឋារកិច្ច។

កម្មវិធីបរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា៖ ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍជំនាញក្នុងបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ការរៀបចំដំណើរការអាជីវកម្ម ហើយកម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្សារភ្ជាប់សមត្ថភាពនៃបច្ចេកវិទ្យាព័ត៌មានជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្ម។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់អំពីការចុះឈ្មោះចូលរៀនវគ្គសិក្សាថ្មីសម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នៅ សាកលវិទ្យាល័យ AUPP ខាងក្រោមជាដំណើរការនៃការចុះឈ្មោះរបស់ AUPP៖

ជំហានទី ១៖ បំពេញពាក្យចូលរៀន តាមរយៈគេហទំព័រ AUPP បន្ទាប់មក បង់ថ្លៃពាក្យចូលរៀននិងតេស្ត។

ជំហានទី ២៖ អ្នកនឹងត្រូវបានជូនដំណឹងពីកាលបរិច្ឆេទនិងពេលវេលានៃការប្រលងភាសាអង់គ្លេសរបស់អ្នក។ នៅពេលអ្នកមកធ្វើតេស្តភាសាអង់គ្លេស អ្នកត្រូវមកជាមួយនូវឯកសារចាំបាច់ ដូចជាសំបុត្រកំណើត អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែន។

ជំហានទី ៣៖ អ្នកនឹងត្រូវបានជូនដំណឹងដោយសាកលវិទ្យាល័យអំពីលទ្ធផលនៃការប្រលងភាសាអង់គ្លេសរបស់អ្នកតាមរយៈអ៊ីមែល។

និស្សិតដែលមានបំណងផ្ទេរការសិក្សាត្រូវផ្តល់ជូននូវឯកសារថតចំលងផ្លូវការនៃសាកលវិទ្យាល័យដែលអ្នកកំពុងសិក្សាមកសាកលវិទ្យាល័យ AUPP។

វគ្គសិក្សាថ្មីចាប់ផ្តើមទទួលពាក្យឱ្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម អាណាព្យាបាលឬសិស្សានុសិស្សអាចមកសាកសួរនៅសាកលវិទ្យាល័យ AUPP ផ្ទាល់តែម្តង ឬអាចទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៩០ ០២៣; អ៊ីមែល: [email protected] , គេហទំព័រ៖ www.aupp.edu.kh 
អាស័យដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រ ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ