(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្របខណ្ឌបាល់ទាត់អាជីព League One និង League Two ត្រូវបានប្រកាសរំសាយចោលទាំងស្រុងហើយ ក្រោយពីមានការបោះឆ្នោតគាំទ្រពីសមាជិកក្លិបនាពេលថ្មីនេះៗ។

ក្នុងការបោះឆ្នោតសម្រេចចុងក្រោយនោះដែរ មានតែ ៦ក្លិបប៉ុណ្ណោះមានដូចជា Sunderland, Portmouth និង Ipswich Twon ដែលគាំទ្រឲ្យមានការប្រកួតវិញ គ្រាដែលផ្សេងពីនោះមានដល់ទៅ ១៧ក្លិប ក្នុងចំណោម ២៣ក្លិប បានគាំទ្រឲ្យមានការបិទបញ្ចប់ បើទោះបីជានៅសល់ ១០ប្រកួតទៀតក៏ដោយនៅ League One។

ដូចគ្នានោះដែរ English Football League (EFL) ក៏បានប្រកាសពីការប្រកួតជម្រុះនៅ League Two ក្នុងវគ្គ ៤ក្រុមចុងក្រោយផងដែរដែលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា មុន២ថ្ងៃនៃក្របខណ្ឌ Championships ចាប់ផ្តើម ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា នៅកីឡដ្ឋាន Wembley ដោយបិទទ្វារ។

ទាំង League One និង League Two នៅតែបន្តធ្វើពីការកាត់ចំនួនក្លិប និងបន្ថែមក្លិបឡើងមកលេងរដូវកាលក្រោយ ដដែល ដោយគិតទៅតាមពិន្ទុដែលក្លិបនីមួយៗរកបាននៅការប្រកួតចុងក្រោយនៃលីគទាំងពីរ ក្នុងនោះក្រុមកំពូលតារាងពិន្ទុ League One មាន ២ក្រុមត្រូវឡើងបន្តទៅកាន់ក្របខណ្ឌ Championships រួមមាន Coventry City និង Rotherham United ខណៈក្រុមឈរលេខរៀងទី២ និងទី៣ មានក្រុម Wycombe និង Peterborough នៅបន្តដដែល ដោយត្រូវលេងវគ្គជម្រុះជាបន្តទៀត៕