(ភ្នំពេញ)៖ យោងតាមវែបសាយ msn entertainment បានចុះផ្សាយថា កំពូលតារាសម្តែង និងជាផលិតករល្បីឈ្មោះ Angelina Jolie មានហេតុផលក្រៀមក្រំជាច្រើនក្នុងចិត្ត នៅពីក្រោយការដាក់ឈ្មោះកូនស្រីដំបូង របស់នាងថា «Shiloh Jolie-Pitt»។

កាលពីពេលថ្មីៗកន្លងទៅ Soiloh ត្រូវបានឪពុករបស់នាង គឺ Brad Pitt សាទរ ក្នុងថ្ងៃខួបកំណើតវ័យ១៤ឆ្នាំ។ ទន្ទឹមគ្នានេះ Angelina Jolie ដែលជាអ្នកដាក់ឈ្មោះឲ្យកូនស្រីរបស់នាង បានប្រាប់ក្នុងបទសម្ភាសន៍ថា ឈ្មោះកូនស្រីរបស់នាង គឺ «Shiloh» ជានិមិត្តរូបនៃពេលវេលាដ៏សោកសៅ ក្នុងប្រវត្តិនៃគ្រួសារ Jolie។

មានសេចក្តីរាយការណ៍ថា Angelina បានប្រើឈ្មោះនេះ ក្រោយពេលដែលនាងបានទៅសណ្ឋា​គារជាច្រើនជុំវិញពិភពលោក។ កាលពីមុន Angelina ប្រើឈ្មោះ «Shiloh» នេះជាឈ្មោះហៅក្រៅរបស់នាង ដែលឈ្មោះនេះ មាននៅក្នុងរឿងរ៉ាវនៃគម្ពី Bible។ តែយ៉ាងណា វាមិនមែនជាហេតុផលដែលថា​ឈ្មោះ «Shiloh» ដែលត្រូវបានប្រើប្រាស់ក្នុងពេលនេះ តំណាងឲ្យបុគ្គលិកលក្ខណៈ នៃភាពក្រៀមក្រំឡើយ។

ក្នុងបទសម្ភាសន៍ជាមួយ Vanity Fair, Angelina បានបង្ហាញថា «វាគឺជាឈ្មោះរបស់ឪពុកខ្ញុំ ដែលស្ទើរតែត្រូវបានដាក់ឲ្យកូនច្បង..​.។ ដោយសារតែឪពុករបស់ខ្ញុំ ត្រូវបានបាញ់សម្លាប់នៅរដ្ឋ Georgia ដូច្នេះឈ្មោះនេះកាត់ទៅប៉ែកខាងត្បូងខ្លាំង ហើយនោះជាឈ្មោះដែលឪពុកខ្ញុំអាចនៅជាមួយ»

Angelina បន្ថែមថា «វាគឺជាឈ្មោះ ដែលខ្ញុំចូលចិត្ត។ ខ្ញុំធ្លាប់ទៅដណ្ឋាគារ Shiloh Baptist។ ខ្ញុំបានទៅសណ្ឋាគារនោះ​នៅពេលដែល Brad បានជួលសណ្ឋាគារនោះឲ្យខ្ញុំស្នាក់នៅ»

គួរជម្រាបថា Angelina ក៏បានបង្ហាញពីគំនិតរបស់នាង​ថា ចង់បង្រៀនកូនៗទាំង៦នាក់ គឺ Maddox, Paz, Zahara, Shiloh, Vivienne, និង Knox ឲ្យស្គាល់ពីសាសនាទាំងអស់ ដូច្នេះពួកគេនឹងធ្វើការជ្រើសរើស ជំរើសត្រឹមត្រូវនៅថ្ងៃអនាគត៕