(អាល្លឺម៉ង់)៖ ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ លីគ Beach Liga នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់, នេះបើតាមការបញ្ជាក់ពី សហព័ន្ធបាល់ទះអន្តរជាតិ (FIVB) ហើយត្រូវបានចេញផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១១ ខែមិថុនានេះ។
ការប្រកួតនេះ នឹងមានកីឡាករបាល់ទះ លំដាប់កំពូលមួយចំនួន របស់អាល្លឺម៉ង់ ចូលរួមផងដែរ។
ការប្រកួតបាល់ទះ ប្រភេទនារី នឹងមានការប្រកួតប្រជែងចំនួន១៦ក្រុម ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា ហើយការប្រកួតប្រភេទបុរសវិញ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា។
ក្រុមដែលបានចូលរួមទាំងអស់ នឹងបញ្ចប់ការប្រកួត នៅក្នុងលីគគំរូ បន្ទាប់មក នឹងមានការប្រកួតផ្តាច់ព្រ័ត្ត៤ក្រុមចុងក្រោយ (Final Four)៕