(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី៦ នៅដើមខែកក្កដាក្រោយ ពោលគឺថ្ងៃទី០៤-០៥ ខែកក្កដា ដោយមាន ១៣ក្រុមចូលរួម ក្រោយសម្រាកជិត ៤ខែមកនេះ ដោយសារវិបត្តិ Covid-19។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដារួមមាន៖
១៖ បឹងកេត Vs សូលទីឡូអង្គរ
២៖ យុវជនបាទី U18 Vs ព្រះខ័នរាជស្វាយរៀង
៣៖ នគរបាលជាតិ Vs គិរីវង់សុខសែនជ័យ។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដាវិញរួមមាន៖
១៖ អគ្គិសនីគម្ពុជា Vs អង្គរថាយហ្គឺរ
២៖ ណាហ្គាវើល Vs កងយោធពលខេមរភូមិន្ទ
៣៖ ភ្នំពេញក្រោន Vs វិសាខា។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៦ នេះ មានគូពិសេសនឹងត្រូវជួបគ្នារវាងក្រុមភ្នំពេញក្រោន ដែលឈរនៅកំពូលតារាង មាន១៣ពិន្ទុនោះ នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេ៣ មាន ៩ពិន្ទុនាថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅកីឡដ្ឋាន អ.អេស.អិន វេលាម៉ោង ១៨៖០០នាទីល្ងាច៕