(ម៉ាឌ្រីដ)៖ លោក Quique Setien អ្នកចាត់ការទូទៅនៃក្លិបអ្នកមានបុណ្យ FC Barcelona បានថ្លែងថា កីឡាករខ្សែប្រយទ្ធចំតួ Lionel Messi បានត្រៀមខ្លួនរួចរាល់១០០% ហើយក្នុងការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Real Mallorca នារាត្រីថ្ងសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ៣២ឆ្នាំ Messi បានខកខានហ្វឹកហាត់ជាមួយមិត្តរួមក្រុម ៣លើកនាពេលកន្លងមកដោយសារមានរបួសភ្លៅតិចតួច តែត្រូវបានលោក Setien ថ្លែងក្នុងន្និសីទមុនប្រកួតកាលពីថ្ងៃសុក្រដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Channel News Asia ថា បានជាសះស្បើយ១០០%ហើយ។
បន្ថែមលើនេះលោក Setien ក៏បានបញ្ជាក់ពីបញ្ហារបួសរបស់កីឡាករ Luis Suarez ក៏ Fit ១០០% ដែរពីបញ្ហារបួសជង្គង់របស់គេដែរ។
គួរបញ្ជាក់ផងថា លីគកំពូលអេស្ប៉ាញ LaLiga ត្រូវបានផ្អាកជាបណ្តោះអាសន្នរយ:ពេល៣ខែមកនេះដោយសារវិបត្តិកូវីដ១៩ នៅពេលដែល FC Barcelona រកបាន៥៨ពិន្ទុនាំមុខកំពូលតារាង តាមពីក្រោយដោយ Real Madrid ដែលមាន៥៦ពិន្ទុក្នុង ២៧សប្តាហ៍ដូចគ្នា៕