(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ការប្រកួត១២ប្រកួតដំបូងនៃការវិលត្រឡប់មកនៃលីគអង់គ្លេស Premier League ក្រោយផ្អាកមួយរយៈនោះ នៅពេលនេះបានត្រូវឲ្យប្រើលេខ និងឈ្មោះកីឡាករដែលដាក់នៅលើអាវ ត្រូវតែប្រើពណ៌ខ្មៅ ក្នុងន័យគោរពដល់ការមិនរើសអើងពូជសាសន៍។
១២ប្រកួតដំបូងរបស់ការប្រកួតលីគ Premier League 2019-2020 បានត្រូវឲ្យដាក់ឈ្មោះ និងលេខដែលមាននៅលើអាវកីឡាករជាពណ៌ខ្មៅក្នុងការគោរព ដល់ការមិនរើសអើងពូជសាសន៍ នៅពេលកន្លងមកមានបញ្ហាររើសអើងពូជសាសន៍ក្រោយពេលការស្លាប់របស់លោក George Floyd នៅសហរដ្ឋអាមេរិក។
គ្រាដែលមុនឈាននាទីប្រកួតកីឡាករនៅ Premier League ទាំងអស់ក៏មានសិទ្ធលត់ជង្គង់ ខណៈកីឡាករនៅលីគអាល្លឺម៉ង់ ក៏បានធ្វើជាកាយវិការតវ៉ារួមគ្នាជាមួយ ក្រុមអ្នកតវ៉ាចំពោះការស្លាប់របស់បុរសស្បែកខ្មៅ Floyd ផងដែរ។
ក្នុងនោះបណ្តាសមាជិកកីឡាករក៏បានបន្តថា «ពួកយើងនឹងបន្តឈរនៅគោលការតែមួយក្នុងការលប់បំបាត់ការរើសអើងពូជសាសន៍»។
សម្រាប់បច្ចុប្បន្នលីគកំពូលអង់គ្លេស Premier League នឹងត្រូវចាប់ផ្តើមការប្រកួតឡើងវិញចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះរហូតដល់ថ្ងៃទី២៣ ខែដដែលក្នុងលក្ខណការប្រើប្រាស់លេខនឹងឈ្មោះអាវកីឡាករជាពណ៍ខ្មៅ សម្រាប់ក្រុមទាំង២០ ខណៈក្រុម Liverpool ជាក្រុមមានភាគរយលើកពាននេះដែលនៅសល់ ៩ប្រកួតទៀតត្រូវបញ្ចប់រដូវកាល៕