(តូក្យូ)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 នៅប្រទេសជប៉ុន សិង្ហបុរី និងអាស៊ែបៃហ្សង់ ត្រូវបានសម្រេចលុបចោលជាផ្លូវការហើយ ក្រោយធ្វើការសម្រេចនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ដែលបញ្ហាបច្ចុប្បន្នពិភពលោកកំពុងជួបដោយមិនប្រកដប្រជា។

សម្រាប់ការប្រកួតដែលត្រៀមធ្វើឡើងនាទីក្រុង Suzuka របស់ជប៉ុននោះ ត្រូវបានលុបចោល ក្រោយរដ្ឋាភិបាលបានប្រកាសហាមឃាត់មិនឲ្យការធ្វើដំណើរលក្ខណអន្តរជាតិជាច្រើន ហើយចំពោះការលប់ចោលព្រឹត្តិការណ៍ Formula 1 Grand Prix ទាំង៣ ដោយសារតែវិបត្តិ COVID0-19នោះ។

ខណៈត្រូវបានទាមទារឲ្យមានភ្លើងខៀវចំពោះគ្រោងការចាប់ផ្តើមការប្រណាំងនៅអូស្រ្តាលី និងប្រទេដម៉ូណាកូផងដែរគ្រាដែលការប្រកួតនៅជប៉ុន និងសិង្ហបុរី គឺជាព្រឹត្តិការណ៍ដែលមានកិត្យានុភាព និងប្រជាប្រិយនៅលើកាលបរិច្ឆេទ៕