(ភ្នំពេញ)៖ ជាមួយនឹងកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតស្តង់ដារអាមេរិក និង ការបង្រៀនដោយបណ្ឌិតសាស្រ្តាចារ្យជនជាតិអាមេរិកាំង និង លោកខាងលិចដែលមានបទពិសោធន៍ខ្ពស់ និស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP នឹងមានឱកាសអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ឲ្យបានស៊ីជម្រៅក្នុងយុទ្ធសាស្ត្រអាជីវកម្ម ភាពជាអ្នកដឹកនាំ ភាពជាសហគ្រិន ការគ្រប់គ្រង ជាមួយនឹងជំនាញលើផ្នែកហិរញ្ញវត្ថុ ទីផ្សារ ឬ ជំនួញអន្តរជាតិ។
ខាងក្រោមជាចំណុចពិសេស ៨ យ៉ាងដែលអ្នកគួរសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅ AUPP៖
១ ការជំរុញឱ្យមានការចាប់ផ្តើមអាជីវកម្ម ឬ សហគ្រាសតូច-ធំនានា
២ ការអភិវឌ្ឍជំនាញនៃការវិភាគក្នុងការគ្រប់គ្រង
៣ ការត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំនាញអាជីព ផ្នែកហិរញ្ញវត្ថុ ឬទីផ្សារ ឬធនធានមនុស្ស
៤ ការជំរុញការអភិវឌ្ឍ ឬការផ្លាស់ប្តូរអាជីពរបស់អ្នក
៥ ការបង្កើតឱ្យមានទស្សនវិស័យច្នៃប្រឌិត
៦ ការបង្កើតបណ្តាញ និងការទទួលស្គាល់ដែលល្អបំផុតនៅលើទីផ្សារការងារ និងសង្គម
៧ ការបង្កើនការរីកចម្រើន និងតម្លៃផ្ទាល់ខ្លួន
៨ ការស្វែងយល់ឱ្យស៊ីជម្រៅពីផលប៉ះពាល់ជាយុទ្ធសាស្ត្រនៃសេចក្តីសម្រេចចិត្តក្នុងបរិបទនៃការគ្រប់គ្រង។
សាកលវិទ្យាល័យអាមេរិកាំង AUPP គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីល្បាញលើគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) បង្រៀនដោយសាស្រ្តាចារ្យអាមេរិក ដែលមានសញ្ញាបត្រថ្នាក់បណ្ឌិតមកពីបណ្តាសាកលវិទ្យាល័យនៅ សហរដ្ឋអាមេរិក អូស្រ្តាលី អឺរ៉ុប និង បណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។
វគ្គសិក្សាថ្មីចាប់ផ្តើមទទួលពាក្យឱ្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៩០ ០២៣; អ៊ីមែល: [email protected] , គេហទំព័រ៖ www.aupp.edu.kh អាស័យដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រ ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ៕