(ក្រុងរ៉ូម)៖ ការត្រឡប់មកវិញនូវការប្រកួតបាល់ទាត់របស់អ៉ីតាលី បានទាក់ទាញអ្នកទស្សនាតាមទូរទស្សន៍ នៅក្នុងប្រទេសមួយនេះ ជាង៨.៣លាននាក់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម Juventus និងក្រុម AC Milan នកាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៣ ខែមិថុនា។
ការប្រកួតនេះ គឺជាលើកដំបូងដែលបានធ្វើឡើងនៅក្នុងប្រទេសអីតាលី ចាប់តាំងពីត្រូវបានផ្អាក ដោយសារការរីករាលដាល នៃវីរ៉ុស COVID-19 នៅថ្ងៃទី៩ ខែមីនាមក។
នៅថ្ងៃសុក្រ ការប្រកួតបានទាក់ទាញអ្នកទស្សនាប្រមាណ ៨.៣លាននាក់តាមកញ្ចក់ទូរទស្សន៍ RAI1 ដែលចំនួននេះ វាច្រើនជាងការទស្សនាជម្រើសជាតិអ៉ីតាលីប្រកួតទៀត ដែលមានត្រឹមតែជាង ៧លាននាក់ប៉ុណ្ណោះខ្ពស់បំផុត។
គួរបញ្ជាក់ថា អ្នកទស្សនាច្រើនបំផុត មុនពេលបិទប្រទេស ដោយសារការរីករាលដាល នៃវីរ៉ុស COVID-19 គឺ ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានបញ្ចប់ ក្នុងលទ្ធផល ១-១ បានទាក់ទាញអ្នកទស្សនា៨.០៩លាននាក់៕